៤​ យ៉ាង​បើ​ហ៊ាន​តែ​ធ្វើ ច្បាស់​ជា​គេ​ដឹង​ថា​អ្នក​មាន​ចិត្ត crush លើ​គេ​

មាន​ធ្លាប់​សង្ស័យ​អត់? ជួន​កាល​អ្នក​គិត​ក្នុង​ចិត្ត​ថា អ្វី​ដែល​អ្នក​កំពុង​ធ្វើ​នេះ ប្រហែល crush របស់​អ្នក​មិន​ដឹង​ទេ​មើល​ទៅ។ ប៉ុន្តែ​ទង្វើ​ស្នេហា​ ​មាន​ពេល​ខ្លះ​ទោះ​អ្នក​ខំ​លាក់​បាំង​យ៉ាង​ណា​ក៏​គេ​អាច​មើល​ដឹង​ថា​អ្នក​កំពុង​លួច​ចាប់​អារម្មណ៍​លើ​គេ​ដែរ។

 

សញ្ញា​ខាង​ក្រោម​នេះ បើ​អ្នក​ហ៊ាន​តែ​ប្រព្រឹត្ត ច្បាស់​ជា​គេ​ដឹង​ថា​អ្នក​កំពុង crush លើ​គេ​មិន​ខាន៖

 

 

៤​ យ៉ាង​បើ​ហ៊ាន​តែ​ធ្វើ ច្បាស់​ជា​គេ​ដឹង​ថា​អ្នក​មាន​ចិត្ត crush លើ​គេ​

រូបតំណាង

បើ​មិន​បាន​ឆាត ក៏comment គ្រប់​ផុស
អ្នក​ជា Fan ផ្កាប់​មុខ​របស់crush មិន​ថា​គេ​ផុស​អ្វី​គឺ​តែង​មាន​វត្តមាន​អ្នក​ចូល​ទៅ comment សួរ​ឌឺ​ដង​កំប្លែង​លេង​ជាមួយ​គេ និយាយ​រួម​ឲ្យ​តែ​ឃើញ​គេ​ផុស​អី​អ្នក​ចង់​តែ​និយាយ​ជាមួយ​គេ។ នេះ​បើ​តាម​ការ​អះ​អាង​ពី និស្សិត សុ​ផា សិក្សា​នៅ​សាកលវិទ្យាល័យ​មេគង្គ។​

 

កញ្ញា​រៀន​ជំនាញ​គណនេយ្យ ឆ្នាំ​ទី​៣ បន្ត​ថា តាម​ពិត​ការ comment វា​មិន​អាក្រក់​ទេ តែ​បើ​ញឹក​ញាប់​ពេក អាច​ធ្វើ​ឲ្យ crush អ្នក​ចាប់​ថ្នាក់​បាន។ បើ​អ្នក​មិន​ទាន់​ចង់​ឲ្យ​គេ​ដឹង​ភ្លាម​ៗ​ទេ អ្នក​គួរ​ទុក​គម្លាត​ខ្លះ អាច​គ្រាន់​តែ like សិន​ខ្លះ​ក៏​បាន។

 

ហៅ​គេ​ទៅ​ញ៉ាំ​អី​ ឬ​មើល​កុន​ជា​មួយ​មិត្តភ័ក្ដិ
លោក ស័ក្ក សម្បត្តិ អាយុ២២ឆ្នាំ និស្សិត​នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ចែក​រំលែក​ពី​សញ្ញា​មួយ​ទៀត​ដែល​ធ្វើ​ឲ្យcrush ដឹង​គឺ អ្នក​ប្រាប់Crush ថា អ្នក​នៅ​សល់​សំបុត្រ​កុន free ដូច្នេះ​​ចង់​ហៅ​គេ​ទៅ​មើល​កុន ហើយ​ទៅ​ជាមួយ​មិត្តភ័ក្ដិ​អ្នក​ដែរ ។ មាន​ពេល​ខ្លះ ​​អ្នក​ណាត់​គេ​ចេញ​ក្រៅ​ដើម្បី​ញ៉ាំ​អី ហើយ​យក​មិត្តភ័ក្ដិ​មក​បាំង​មុខ តែ Crush របស់​អ្នក​ក៏​មាន​បេះដូង​ដែរ ម្ល៉ោះ​ហើយ​គេ​ពិត​ជា​អាច​មើល​ដឹង​ពី​ចិត្ត​អ្នក​។

 

ជូន​កា​ដូ
លោក សម្បត្តិ បុគ្គលិក​នៃ​ក្រុម​ហ៊ុន​ឯកជន​មួយ ប្រាប់​ថា​ បើឃើញ​របស់​ស្អាត​ៗ អ្នក​ក៏​ទិញ​ផ្ញើ​មនុស្ស​ដែល​អ្នក​នឹកហើយជូនគេតែម្នាក់គត់ ​សញ្ញា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យCrush បាន​ដឹង​ថា​​អ្នក​មាន​ចិត្ត​លើ​គេ​យ៉ាង​ពិត​ប្រាកដ។

 

៤​ យ៉ាង​បើ​ហ៊ាន​តែ​ធ្វើ ច្បាស់​ជា​គេ​ដឹង​ថា​អ្នក​មាន​ចិត្ត crush លើ​គេ​

រូបតំណាង

យក​ចិត្ត​ទុក​ដាក់

លក្ខណៈ​បង្ហាញ​យ៉ាង​ច្បាស់ ដែល​គេ​លែង​ច្រឡំ​ត​ទៅ​ទៀត ត្រូវបាន កញ្ញា សោភ័ណ អ្នក​លក់​វ៉ែន​តា​នៅ​ផ្សា​ថ្មី ប្រាប់​ថា​ គឺ​ការ​យក​ចិត្ត​ទុក​ដាក់ សួរ​នាំ​នៅ​ពេល​ឃើញcrush មុខ​ស្រពោន។ ​អ្នក​​ឆាត​ទៅ​សួរពេល​គេ​ជួប​បញ្ហា​ អ្នក​​ទៅ​លើក​ទឹក​ចិត្ត​គេ គេ​មាន​សុខ​មាន​ទុក្ខ​ម៉េច មាន​ឈ្មោះ​អ្នក​នៅ​ក្បែរ​ជានិច្ច។ ហើយ​បើ​ឡើង​ចឹងចាំ​អង្កាល់​ទៀត ប្រាកដ​ជា crush ដឹង​ក្នុង​ចិត្ត​មិន​ខាន​ថាអ្នក​លួច​ស្រលាញ់​គេ​នោះ។

 

 

សម្រាប់​ប្រិយ​មិត្ត​វិញ ដឹង​ថា​សកម្មភាព​អ្វី​ទៀត​ដែល​អ្នក​ធ្វើ​ហើយ ច្បាស់​ជា Crush ដឹង​ថា​អ្នក​លួច​ចាប់​ចិត្ត​លើ​គេ ?

អត្ថបទ៖ លឹម សុ​នា