រកឃើញ​ឈើ​ប្រណីត​ជាង​ ១០០ ​ដុំ ដែល​ឈ្មួញ​ប្រមូល​ទុក​ក្នុងផ្ទះ​មន្ត្រី​យោធា​ម្នាក់​

6 Videos


នៅថ្ងៃទី ៥ ខែសីហាឆ្នាំ ២០១៦ សមត្ថកិច្ចចម្រុះខេត្តមណ្ឌលគីរីបានរកឃើញឈើប្រណីតចំនួនជាង ១០០ ដុំ ហើយត្រូវបាននាយផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមាយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកែវសីមា ក្រោយពីធ្វើការឡោមព័ទ្ធផ្ទះរបស់មន្ត្រីយោធាវរសេនាតូចការពារព្រំដែនលេខ ១០៣ ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ពលរដ្ឋបាននិយាយថា ឈើទាំងនោះត្រូវបានឈ្មួញដឹកជញ្ជូនយកមកស្តុបទុកត្រៀមយកទៅលក់បន្តឲ្យពួកឈ្មួញនៅប្រទេសវៀតណាម ។

ការឆែកឆេទីតាំងស្តុកឈើប្រណីតខាងលើ ដឹកនាំបញ្ជាផ្ទាល់ដោយលោក សូ សុវិជ្ជា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ដែលសមត្ថកិច្ចចម្រុះប្រមាណ ១២ នាក់ ។

រកឃើញ​ឈើ​ប្រណីត​ជាង​ ១០០ ​ដុំ ដែល​ឈ្មួញ​ប្រមូល​ទុក​ក្នុងផ្ទះ​មន្ត្រី​យោធា​ម្នាក់​

បើតាមប្រជាពលរដ្ឋរស់នៅទីនោះបានឲ្យដឹងថា ម្ចាស់ឈើនេះគឺជាមេឈ្មួញដុះស្លែរកស៊ីតែបទល្មើសព្រៃឈើជាយូរឆ្នាំមកហើយ ហើយកាលពីប៉ុន្មានឆ្នាំមុនក៏ធ្លាប់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបានឈើប្រណីតនៅក្នុងផ្ទះនេះដែលលាក់ទុកជាច្រើនដុំផងដែរ ។

លោក សូ សុវិជ្ជា ព្រះរាជអាជ្ញារងខេត្តមណ្ឌលគិរីបានឲ្យដឹងថា ឈើជាង ១០០ កំណាត់ត្រូវបានរកឃើញនៅទីតាំងនេះមែន ។ តែលោកថា មិនដឹងជាឈើរបស់ឈ្មួញវៀតណាម ដែលទិញស្តុកទុកនៅទីនេះឬជារបស់ម្ចាស់ផ្ទះនោះទេ បច្ចុប្បន្នជំនាញកំពុងចាត់ការ៕

                                                                                                              សុថាត់