នាំ​មិត្តភក្តិ​មក​ផឹកស៊ី​នៅផ្ទះ ដូច​នាំមក​ឲ្យ​រំលោភ​កូនស្រី​

6 Videos


បុរសម្នាក់បាននាំមិត្តភក្តិមកផឹកស៊ី ដល់ផ្ទះដូចនាំមកឲ្យចាប់រំលោភកូនស្រីខ្លួនឯងអាយុ ១៥ ឆ្នាំ នៅពេលដែលជននោះស្រវឹងស្រា ប៉ុន្តែជនល្មោភកាមរូបនេះ ត្រូវកម្លាំងនគរបាលចុះមកជួយអន្តរាគមន៍ ដោយចាប់វាយខ្នោះភ្លាមៗផងដែរ ។

នាំ​មិត្តភក្តិ​មក​ផឹកស៊ី​នៅផ្ទះ ដូច​នាំមក​ឲ្យ​រំលោភ​កូនស្រី​

ហេតុការណ៍នេះ បានកើតឡើងនៅព្រលប់ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងផ្ទះជនរងគ្រោះ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សួន ក្រឹម អាយុ ៣៥ ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើមានស្រុកកំណើតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ដោយឡែកជនរងគ្រោះឈ្មោះ ស ជ ណអាយុ ១៥ ឆ្នាំ ជាសិស្សរស់នៅកន្លែងកើតហេតុខាងលើ ។

នាំ​មិត្តភក្តិ​មក​ផឹកស៊ី​នៅផ្ទះ ដូច​នាំមក​ឲ្យ​រំលោភ​កូនស្រី​

កុមារីរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យត្រូវជាមិត្តភក្ដិឪពុករបស់ខ្លួន ហើយបាននាំមកផឹកស៊ីដល់លើផ្ទះ លុះដល់ស្រវឹងរៀងខ្លួនៗ ជនសង្ស័យក៏ឆ្លៀតឱកាសចាប់រំលោភនាងរហូតបានសម្រេច ។

នាំ​មិត្តភក្តិ​មក​ផឹកស៊ី​នៅផ្ទះ ដូច​នាំមក​ឲ្យ​រំលោភ​កូនស្រី​

បច្ចុប្បន្ន ជនសង្ស័យរូបនេះ ស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ ៕

                                                                                សុថាត់