Ronaldo បង្ហោះរូបមួយសន្លឹកនឹងពាក្យមួយម៉ាត់ឆ្លើយតបនឹងការរិះគន់របស់ Jose Mourinho ចំពោះគេ

កាលពីពេលថ្មីៗនេះគ្រូបង្វឹករបស់ក្លឹប Man Utd គឺលោក Jose Mourinho បានលើកឡើងថាការដែល Ronaldo ឈរនៅខាងក្រៅទីលានហើយស្រែកបញ្ជាដូចជាគ្រូបង្វឹកគឺមិនបានជួយអ្វីដល់ព័រទុយហ្គាល់នៅវគ្គផ្ដាច់ព្រ័ត្រ Euro 2016 នោះទេ ។

ដោយ Jose Mourinhoបាននិយាយថា « Ronaldo គឺមិនបានជួយអ្វីទេពេលនៅក្រៅទីលានអំឡុងពេលប៉ុន្មាននាទីចុងក្រោយនៃការប្រកួតនោះ កីឡាករ១១នាក់បានបំពេញតួនាទីរបស់ពួកគេនៅលើទីលានហើយពួកគេបានស្ដាប់ការបញ្ជារបស់គ្រូបង្វឹក ខ្ញុំឃើញពួកគេបានព្យាយាមផ្ដោតសំខាន់លើការប្រកួតរហូតអាចសម្រេចជ័យជំនះបាន » ។

ប៉ុន្ដែផ្ទុយនឹងការលើកឡើងនេះគឺឃើញថា Ronaldo បានធ្វើការបង្ហោះរូបមួយសន្លឹកពេលគេកាន់ពានរង្វាន់ Euro ជាមួយមិត្តរួមក្រុម ហើយគេបានបង្ហោះពាក្យមួយថា “Quick remind🇵🇹🔝” ដែលមានន័យ « រំលឹកឡើងវិញឲ្យលឿន » ដែលគេអាចសន្និដ្ឋានថានេះគឺជាការឆ្លើយតបទៅកាន់លោក Jose Mourinho ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Ronaldo បង្ហោះរូបមួយសន្លឹកនឹងពាក្យមួយម៉ាត់ឆ្លើយតបនឹងការរិះគន់របស់ Jose Mourinho ចំពោះគេ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/07  Category:កីឡា
Tags: