យប់មិញ ! បាញ់​ផ្អើល​ខណ្ឌ​៧​មក​រា

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ដក​កាំភ្លើងខ្លី​បាញ់​៣-៤​គ្រាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៣៤ មុខ​ផ្ទះ​លេខ​៥៦Eo ស្ថិត​ក្នុងភូមិ​៥ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ជិតខាង​ដែល​ឃើញ​ហេតុការណ៍​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា គេ​ឃើញ​បុរស​ខាងលើ​នេះ​បើករថយន្ត​១​គ្រឿង​ម៉ាក​ហា​យ​លែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-6942 មិនដឹង​ថា គាត់​ទើប​មកពីណា​ទេ​ហើយ​ក៏​មិនដឹង​ជា​គាត់​ខឹង​អ្នក​ណា​ដែរ ស្រាប់តែ​មក​ដល់​មុខ​ផ្ទះ​ក៏​ចុះ​ពីលើ​រថយន្ត​យក​កាំភ្លើងខ្លី​បាញ់​៣-៤​គ្រាប់​ឡើង​លើ រួច​បើករថយន្ត​ចូល​ក្នុងផ្ទះ​បិទទ្វារ​តែ​ម្ដង ។

សមត្ថកិច្ច​ខណ្ឌ​៧​មក​រា​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​បាញ់​បាន​មួយសន្ទុះ​សមត្ថកិច្ច​ខណ្ឌ​៧​មក​រាជា​ច្រើន​ម៉ូតូ​បាន​ទៅ​ដល់​មុខ​ផ្ទះ​បុរស​ខាងលើ​នេះ តែ​មិនឃើញ​បុរស​នោះ​ចេញ​មក​ទេ ដោយ​សួរនាំ​នៅ​ជុំវិញ​កន្លែង​កើតហេតុ និង​សួរ​មន្ត្រី​ប៉ុស្តិ៍​មនោ​រម្យ ទើប​ដឹង​ថា បុរស​ខាងលើ​នេះ​ជា​មន្ត្រី​អាវុធ​ហ្ថ​ត ។ សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា បុរស​អ្នក​បាញ់​នេះ​ជា​មន្ត្រី​អាវុធ​ហ្ថ​ត ទើប​គាត់​បាន​ទូ​សព្ទ័​ហៅ​អាវុធហត្ថ​ខណ្ឌ​៧​មក​រា​ឲ្យ​មក​ជួយ​អន្តោ​គម​ន៍​ផង ។

បន្ទាប់​ពី​អាវុធហត្ថ​ខណ្ឌ​៧​មក​រា​ចុះ​មក​ដល់​ហើយ ក៏​រាយការណ៍​ជូន​មេ​គាត់ ព្រោះ​បុរស​ជា​អ្នក​បាញ់​នេះ​បាន​ចូល​ផ្ទះ​បាត់​ហើយ ទើប​មេ​គាត់​ថា ចាំ​ស្អែក​អ​ញ្ជី​ញ​គាត់​ទៅ​កាន់​កង​រាជ​អាវុធ​ហ្ថ​ត​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សួរនាំ​និង​ពិន័យ​ទៅ​តាម​ច្បាប់​របស់​អង្គភាព​កុំ​ឲ្យ​ចេះ​តែ​បាញ់​ទៀត ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

កាលពីវេលា​ម៉ោង​ ៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិត​នៅ​មុខ​ផ្ទះ​លេខ​ ១២៥​ អេ​ផ្លូវ​លេខ​ ១៤៦ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក មាន​ករណី​ចោរ​ប្រដាប់​អាវុធ បាញ់​ប្លន់​យក​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់ ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព​។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​បាន​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង នៅផ្ទះ​កើតហេតុ ពេល​ចេញពី​កម្មវិធី​ត្រឡប់​ទៅ​ផ្ទះ ខណៈ​បញ្ជា​តេ​ឡេ​បើកទ្វារ​បម្រុង​ចូល​រថយន្ត ស្រាប់តែ​មាន​បុរស​២​នាក់ ជិះ​ម៉ូតូ​ស្គូ​ពី ប្រដាប់​ដោយ​អាវុធ បាន​បាញ់ប្រហារ​ស្ត្រី​រង​គ្រោះ ហើយ​ឆក់​យក​កាបូប​លុយ បើក​ម៉ូតូ​ចេញ​ទៅ​ដោយ​សុវត្ថិភាព​។

ភ្លាម​ៗ​នោះ​ ធ្វើ​ឲ្យ​មាន​កាត​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ពី​សំណាក់​មនុស្ស​ម្នា នៅ​កន្លែង​កើតហេតុ ហើយ​ប្រជាពលរដ្ឋ​ នៅ​ក្នុង​ហេតុការណ៍​នោះ បាន​ជួយ​បញ្ជូន​ស្ត្រី​រង​គ្រោះ ទៅ​កាន់​មន្ទីរពេទ្យ​វ៉ា​ន់​ដា តែ​ដោយសារ​សភាព​ របួស​ស្ត្រី​រង​គ្រោះ​ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ធ្វើការ​សង្គ្រោះ​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

យប់មិញ ! បាញ់​ផ្អើល​ខណ្ឌ​៧​មក​រា

យប់មិញ ! បាញ់​ផ្អើល​ខណ្ឌ​៧​មក​រា

យប់មិញ ! បាញ់​ផ្អើល​ខណ្ឌ​៧​មក​រា

យប់មិញ ! បាញ់​ផ្អើល​ខណ្ឌ​៧​មក​រា

យប់មិញ ! បាញ់​ផ្អើល​ខណ្ឌ​៧​មក​រា