រថយន្ត​សេរីទំនើបមួយគ្រឿង​ ត្រូវបានរថយន្ត​យោធា កងដឹកជញ្ជួនលេខ៩៩ បុកបណ្តាលឲ្យខូចខាតយ៉ាងដំណំ​

(ភ្នំពេញ)៖ រថយន្ត Land Cruiser សេរីទំនើបមូយគ្រឿង ត្រូវបានរថយន្តយោធា របស់កងដឹកជញ្ជួនលេខ៩៩ បើកបុកពេញទំហឹងត្រង់ផ្លូវបំបែក ជាបួនបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនមានអ្នករងរបួសធ្ងន់ ។

ហេតុការណ៌នេះបានកើតឡើងនាម៉ោង១១៖២០នាទីយប់ថ្ងៃទី៦ ខែសីហាឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវហាន់ណូយ កែងនិងផ្លូវ ម៉ុងរឹទ្ធី ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ 

ប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុបានប្រាប់ថា នៅវេលាម៉ោងខាងលើគេបានឃើញបុរសវ័យចំណាស់ម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក Lancruiser ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2AC-0207 តាមបណ្តោយផ្លូវហានណូយ ក្នុងទិសដៅពីជើង ទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុដែលមានផ្លូវបែកជាបួន ក៏មានរថយន្តមួយតោនកន្លះពណ៌ត្រេអ៉ី ពាក់ស្លាកលេខ ខេមរភូមិន្ន និងបិទឡូហ្គោ កងដឹកជញ្ជួនលេខ៩៩ ដែលបើកដោយយុវជនម្នាក់ បានបើកមកដល់បុក ផ្គួបផ្សំ និងល្បឿនដូចគ្នាផងនោះ ធ្វើឲ្យរថយន្តទាំងពីរបុកគ្នាពេញទំហឹង និងវិលជាច្រើនជុំរងការខូចខាតយ៉ាងដំណំដូចគ្នា ហើយភ្លាមៗនោះគេបានឃើញម្ចាស់រថយន្ត Land Cruiser បានហៅខ្នីខ្នារមកដោះស្លាក លេខចេញពីរថយន្តទកផងដែរ។ ក្រោយកើតហេតុរថយន្តទាំងពីរ ព្រមស្មើគ្នាគ្មានខាងណាសងខាងណានោះទេ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន 

នៅកន្លែងកើតហេតុ សមត្ថកិច្ចដែលចុះទៅជួយ អន្តរាគមន៍បាននិយាយថា នៅម៉ោងកើតហេតុ ខាងលើគេ បានឃើញក្មេងស្ទាវ ស្រវឹងម្នាក់ បានបើករថយន្ត ម៉ាកឡង់រ៉ូវែ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AQ-8388 តាមផ្លូវ ព្រះមុនីវង្ស លុះបើកមកដល់ចំំណុចកើតហេតុ ត្រង់ផ្លូវបំបែកទៅផ្លូវព្រះសីហនុ ក៏ជ្រុលចង្កូតទៅបុក ដើមឈើ ដែលដុះនៅអែបរបង អគារ៤២ជាន់ បណ្តាលឲ្យដាច់តែម្តង ចំណែករថយន្តវិញ គឺដាច់កង់ខាង ឆ្វេងនៅកន្លែង បុកតែម្តង ភ្លាមនោះក្មេងស្ទាវ ដែលបើករថយន្ត មិនបានឈប់ទេ គឺព្យាយាមបើករថយន្តទាំង ដាច់កង់ខាងឆ្វេង រត់មកដល់វិមានឯករាជ្យ ទើបចាប់បានទាំងរថយន្ត និងអ្នកបើកបរ។

ក្រោយឃាត់បានទាំងរថយន្ត និងអ្នកបើកបរ ត្រូវសមត្ថកិច្ចបញ្ជួន ទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ ចុងក្រោយទាំងអ្នកបើកបរ រួមជាមួយនិង រថយន្តត្រូវបានបញ្ជួនទៅកាន់ ការិយាល័យចរាចរណ៌ ក្រុងភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត