3នាក់​ ចុះលេង​ទឹក​​ប្រឡាយ​​កួចចូលលូ

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​-​ស្រី ចំនួន​៣​នាក់ មិន​ចេះ​ហែល​ទឹកបាន​នាំ​គ្នា​ទៅ​លេង​ទឹក​ប្រឡាយ​ បណ្តាល​ឱ្យ​២​នាក់​ត្រូវ​ទឹក​កួច​ចូល​ក្រោម​លូលង់​ស្លាប់​ និង​ម្នាក់​ត្រូវ​គេ​ឃើញ​ទាន់​ ក៏​ជួយ​រួច​ពី​សេចក្តីស្លាប់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣ សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ប្រឡាយ​ទឹក​ស្ពាន​តា​ផា​ន់ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

តាម​ការ​ឲ្យ​ដឹង​ពី​កន្លែង​កើតហេតុ​កើត ក្មេង​ប្រុស​-​ស្រី​ទាំង​៣​នាក់​ដែល​លង់ទឹក​១-​ឈ្មោះ កុមារី​ប៉ែន ធានី អាយុ​១៣​ឆ្នាំ នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ជា​សិស្ស​រៀន​នៅ​អនុ​វិទ្យាល័យ​សែ​សិន​(​ស្លាប់​) ២-​ឈ្មោះ អ៊ូច ចាន់​ណា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ជា​សិស្ស​រៀន​នៅ​អនុ​វិទ្យាល័យ​សែ​សិន (​ស្លាប់​) និង​៣-​កុមារី ប៉ែន ស្រី​និ​ច អាយុ​១៥​ឆ្នាំ នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ សំណាងល្អ ត្រូវ​បាន​គេ​ជួយ​ទាន់​ពេល ។

ដោយ​មានការ​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​កាកបាទក្រហមកម្ពុជា ក្នុង​ការ​ជួយ​ឧបត្ថម្ភ​ជា​សម្ភារ​ក៏​ដូច​ជា​គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា​ក្នុង​ជួយ​សម្រាលទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​និង​ងាយ​រង​គ្រោះ​ដោយ​ប្រការ​ផ្សេង​ៗ​នៅ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៦​នេះ​ដែរ សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​លោកស្រី​ឆាន់ ចាន់​សោភា អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត រួម​ដំណើរ​ដោយ​អស់លោក លោកស្រី ដែល​ជា​សមាជិក ក្រុម​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បាន​នាំ​យក​សម្ភារ​ជា​អំណោយ​មនុស្សធម៌ និង​ថវិកា​មួយ​ចំនួន​ជូន​ដល់​ក្រុម​គ្រួសារ​នៃ​សព​ក្មេង​ទាំង​២​នាក់ ដើម្បី​ជា​ការ​ចូលរួម​ក្នុង​កម្មវិធី​បុណ្យសព​ផង​ដែរ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា ស្ត្រីម្នាក់រស់នៅក្នុងភូមិ អូរច្រាប ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ បានផឹកស្រាស្រវឹង ហើយបានចុះបេះត្រកួន ក្នុងស្រះទឹកក្រោយផ្ទះ បានបណ្ដាល ឲ្យលង់ទឹកស្លាប់តែម្ដង ។

លោកវរសេនីយ៍ត្រី កោ ស៊ុនកាន់ អធិការនគរបាលស្រុកសំឡូត បានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើ មានឈ្មោះ ហង្ស សៀប ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅក្រុម៩ ភូមិអូរច្រាប ឃុំសំឡូត ស្រុកសំឡូត ។ ដោយឆ្លងតាមការចុះពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះឈ្មោះ ហង្ស សៀប សមត្ថកិច្ចអាចសន្និដ្ឋានបានថាជនរងគ្រោះ ពិតជាត្រូវលង់ទឹកស្រះស្លាប់ពិតប្រាកដមែន។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

3នាក់​ ចុះលេង​ទឹក​​ប្រឡាយ​​កួចចូលលូ

3នាក់​ ចុះលេង​ទឹក​​ប្រឡាយ​​កួចចូលលូ

3នាក់​ ចុះលេង​ទឹក​​ប្រឡាយ​​កួចចូលលូ

3នាក់​ ចុះលេង​ទឹក​​ប្រឡាយ​​កួចចូលលូ