នាង​ចូលចិត្ត​លេប​វីតាមីន C បន្ទាប់មក​ថ្ងៃមួយ​ទទួលទាន​របស់​ខុស ក៏​ស្លាប់​ពេល​គេង​យប់​

    ​រឿងនេះ​កើតឡើង​ប៉ុន្មាន​ខែ​មកហើយ​នៅ​ម៉ា​កាវ នៅពេលដែល​ស្ត្រី​វ័យក្មេង​ម្នាក់​ចាប់ផ្ដើម​ចេញឈាម​ពីរ​ន្ធ​ទាំង ៧ នៃ​រាងកាយ ហើយ​រំលង​តែមួយ​យប់​នាង​ក៏​ស្លាប់​។ ការធ្វើ​កោសល្យវិច័យ​ជាបឋម​បានបញ្ចប់ ដោយ​បង្ហាញថា​ជាតិពុល​អាសេនិច​គឺជា​មូលហេតុ​ធំ​បំផុត​ចំពោះ​ការស្លាប់​របស់​ស្ត្រី​វ័យក្មេង​រូបនេះ​។​

​    ​ប៉ុន្ដែ​ជាតិ​អា​សេ​និក​នេះ​មកពីណា​? អ្នកជំនាញ​មកពី​សាលា​ពេទ្យ​មួយ​ត្រូវបាន​អញ្ជើញ​ទៅ​ជួយ​ពិនិត្យ​បន្ថែម​។ អ្នកជំនាញ​បានចាប់ផ្ដើម​ពិនិត្យមើល​ក្រពះ​របស់​នាង ហើយ​បន្ទាប់ពី​កន្លះ​ម៉ោង​អា​ថ៍កំ​បាំង​នេះ​ត្រូវបាន​ដោះស្រាយ​។ ករណីនេះ​មិនមែនជា​ការធ្វើអត្តឃាត ឬក៏​ត្រូវបាន​គេ​សម្លាប់​នោះទេ​។​

​    ​បញ្ហា​ពិតប្រាកដ​មកពី​ទម្លាប់​ក្មេងស្រី​ម្នាក់នេះ​។ នាង​ចូលចិត្ត​ទទួលទាន​ថ្នាំ​វីតាមីន C ហើយ​នៅ​យប់​មុនពេល​នាង​ស្លាប់ នាង​ញ៉ាំ​បង្គារ​ជាច្រើន​។ អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Chicago រកឃើញ​តាមរយៈ​ការពិសោធន៍​បង្គារ និង​អាហារ​ដែលមាន​សំបក​ទន់ៗ​ផ្ទុក​សមាសធាតុ​ប៉ូ​តា​ស្យូ​ម​អា​សេ​និក ៥​។​

​    ​ដូច្នេះ​អាហារ​ស្រស់​មិនមាន​ជាតិពុល​នោះទេ ប៉ុន្ដែ​ប្រសិនបើ​បញ្ចូល​គ្នា​ជាមួយនឹង​វីតាមីន C ធ្វើឱ្យមាន​ប្រតិកម្ម​គីមី ដូច្នេះ សមាសធាតុ​ដែល​មិន​ពុល​សោះ គឺ ប៉ូ​តា​ស្យូ​ម​អា​សេ​និក ៥ (​គេ​ស្គាល់​ដែរ​ថា Arsenic Pentoxide) ក៏​ប្រែ​ទៅជា​ប៉ូ​តា​ស្យូ​ម​អាស​និក​ពុល ៣ (​ឬ​ហៅថា Arsenic Anhydride)៕