ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​ជ្រើសរើស ខ្នើយកើយ​ដូច​ម្តេចទៅ​?

ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​ជ្រើសរើស ខ្នើយកើយ​ដូច​ម្តេចទៅ​?

​ការ​គេង​លក់​ស្រួល អាចជា​រឿង​មួយ​ពិបាក​ដែរ ក្នុងពេល​មាន​ផ្ទៃពោះ ជាពិសេស ក្នុង​ត្រីមាស​ចុង​ក្រោយ​តែម្តង​។ ខ្នើយ​ពិសេស​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ប្រហែលជា​អាច​ជួយ​ឲ្យ​ពួកគេ គេង​លក់​បាន​កាន់តែ​ស្រួល​បាន​។

​ខាងក្រោម​នេះ គឺជា​ដំបូន្មាន​ខ្លះៗ​ពី​គ្រូពេទ្យ​ជំនាញ ៖

  • ​ចូរ​ចាប់ផ្តើម​ដោយ​ការប្រើ​ខ្នើយ​បន្ថែមទៀត​។ អ្នក​អាច​ប្រើ​ខ្នើយ​ច្រើន​បែប​នេះ ដើម្បី​ដាក់​កើយ ឬ​កល់​ក្រោម​រាងកាយ​ត្រង់​កន្លែង​ណា ដែល​យល់​ថា មិន​មាន​ផា​សុកភាព ឬ​ត្រូវការ​វា​ចាំបាច់​បាន​។​
  • ​ដាក់​ខ្នើយ​មួយ នៅ​ប្រឡោះ​ជើង​នៅពេល​គេង​ផ្អៀង​។ ចូរ​ដាក់​ខ្នើយ​មួយ​ផ្សេង​ទៀត នៅ​ក្រោយខ្នង ដើម្បី​ទប់​លំនឹង​រាងកាយ​។​
  • ​ដាក់​ខ្នើយ​មួយទៀត នៅក្រោម​ក្បាលពោះ ដើម្បី​ទ្រទ្រង់​បន្ថែម​
  • ​បើសិនជា​ធ្វើ​បែប​នេះ​ហើយ នៅតែ​មិន​ស្រួល​ទៀត​នោះ អ្នក​គួរតែ​ទៅ​ទិញ​ខ្នើយ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ប្រើប្រាស់​វិញ​ទើប​ល្អ​។

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthday

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។