ជំងឺ​ត្រៀម​ក្រឡាភ្លើង មាន​អាការៈ​បែបនេះ​

ជំងឺ​ត្រៀម​ក្រឡាភ្លើង មាន​អាការៈ​បែបនេះ​

​បើសិន​ជា​អ្នក​មាន​បញ្ហា លើស​សម្ពាធ​ឈាម​ក្នុងពេល​មាន​ផ្ទៃពោះ អ្នក​ទំនងជា​ប្រឈម​ខ្ពស់ នឹង​ការ​កើត​ជំងឺ​ត្រៀម​ក្រឡាភ្លើង​។ យ៉ាងណាមិញ ជំងឺ​នេះ​ច្រើន​តែ​ចាប់ផ្តើម​កើតមាន ក្រោយ​មាន​ផ្ទៃពោះ​បាន ២០ សប្តាហ៍​។

​រោគសញ្ញា​របស់​ជំងឺ​ត្រៀម​ក្រឡាភ្លើង មានដូចជា ៖

  • ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​
  • ​ទឹកនោម​ម្តាយ​មាន​ជាតិ​ប្រូតេអ៊ីន​បី​ខ្វែង​ឡើង​
  • ​ឈឺ​ក្បាល​ជាប់​
  • ប្រែប្រួល​គំហើញ​
  • ​ឈឺ​ខ្លាំង ឬ​ឈឺ​បែប​តឹង​ក្នុង​ពោះ​ផ្នែក​ខាងលើ​
  • ​ចង្អោ​រ និង​ក្អួត​។​

​អ្វី​ដែល​កាន់តែ​បញ្ជាក់​ច្បាស់​ថា ត្រៀម​ក្រឡាភ្លើង​នោះ គឺជា​ការ​ហើមជើង និង​ប្រអប់ជើង​ក្នុងពេល​មាន​ផ្ទៃពោះ​តែម្តង​។ ជាធម្មតា ការ​ហើម​នេះ គឺជា​រឿង​មួយ​កើតមាន​ជា​ញឹកញាប់ និង​ធម្មតា​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​គ្មាន​ផលវិបាក​។ តែ​ក្នុងករណី​សង្ស័យថា មាន​ជំងឺ​ត្រៀម​ក្រឡាភ្លើង​ហើយ​នោះ យក​ល្អ គួរតែ​ពី​គ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​បង្កើត​ភាពច្បាស់​ការ​ដល់​ខ្លួនឯង​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthxchange.com.sg

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។