អ៊ី​វ៉ា ត្អូញត្អែរ​ពី​រឿង​សម្រស់ ដោយសារតែ​…​

6 Videos


មួយរយៈពេលនេះ គេពុំឃើញបទចម្រៀងថ្មីរបស់ អ៊ីវ៉ា ផ្ទុះខ្លាំងដូចជាពេលមុនសោះ ទោះជាយ៉ាងនេះក្តី នាងមមាញឹកនៅក្នុងការងារតាមបណ្តាខេត្តក្រុងនានា ស្របពេលជាមួយគ្នានេះផងដែរ ស្រាប់តែស្រីស្អាតរាងស្រលូន អ៊ីវ៉ា បានត្អូញត្អែរថា ខ្លួនចាស់ហើយ ។

អ៊ី​វ៉ា ត្អូញត្អែរ​ពី​រឿង​សម្រស់ ដោយសារតែ​…​

អ៊ីវ៉ា មានវ័យមិនទាន់ដល់ ៣០ ឆ្នាំផង ហេតុអ្វីបានជាត្អូញត្អែរថាខ្លួនចាស់បែបនេះ ? ដោយសារការងារមមាញឹកខ្លាំងពេក ធ្វើឲ្យ អ៊ីវ៉ា គិតច្រើននិងមិនសូវមានពេលវេលាថែរក្សាសម្រស់ ដូច្នេះហើយ ទើបនាងត្អូញត្អែរប្រាប់មិត្តភក្តិថា នាងមានអារម្មណ៍ថាខ្លួនចាស់ហើយ ។ សូម្បីតែនៅលើ Facebook របស់នាងផ្ទាល់ នាងក៏បាននិយាយថា នាងចាស់ហើយ មានពេលខ្លះនាងថែមទាំងនិយាយលេងសើចថា «យាយចាស់ហើយចៅៗអើយ (សើច…) » ។

អ៊ី​វ៉ា ត្អូញត្អែរ​ពី​រឿង​សម្រស់ ដោយសារតែ​…​

ថ្វីត្បិតតែ អ៊ីវ៉ា ត្អូញត្អែរថា ខ្លួនចាស់ក្តី តែសម្រាប់អ្នកគាំទ្ររបស់នាងវិញ នៅតែនិយាយថា អ៊ីវ៉ា នៅក្មេងហើយស្អាត ថែមទាំងគួរឲ្យស្រលាញ់ទៀត រាល់ការតុបតែងខ្លួនរបស់នាងគឺពិតជាគួរឲ្យស្រលាញ់ណាស់ ។ អីុវ៉ា ធាត់ជាងមុនបន្តិច ដូច្នេះហើយទើបធ្វើឲ្យសម្រស់របស់នាងកាន់តែស្រស់ស្អាតឡើងៗ ។

អ៊ី​វ៉ា ត្អូញត្អែរ​ពី​រឿង​សម្រស់ ដោយសារតែ​…​

អ៊ីវ៉ា គឺជាតារាចម្រៀងនៅក្នុងផលិតកម្ម សាន់ដេ ក្នុងចំណោមមិត្តរួមផលិតកម្ម នាងគឺជាតារាចម្រៀង ដែលលេចធ្លោខ្លាំង ជាក់ស្តែងតាមរយៈបទចម្រៀងដែលនាងបានចេញនាពេលកន្លងមក បានធ្វើឲ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍ ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ ពុំសូវឃើញបទចម្រៀងផ្ទុះខ្លាំងដូចជាពេលមុននោះទេ ។ ទោះបីជាពុំមានបទចម្រៀងណាដែលធ្វើឲ្យ អ៊ីវ៉ា លោតខ្លាំង តែនាងតែងតែមានវត្តមាននៅលើឆាកប្រគុំតន្ត្រីនានា ជាមួយក្បាច់រាំ និង ការតុបតែងខ្លួនយ៉ាងស្រស់ស្អាតគួរឲ្យស្រលាញ់ ៕

                                                                           អាលីណា

អ៊ី​វ៉ា ត្អូញត្អែរ​ពី​រឿង​សម្រស់ ដោយសារតែ​…​

អ៊ី​វ៉ា ត្អូញត្អែរ​ពី​រឿង​សម្រស់ ដោយសារតែ​…​