ថយន្តយីឌុបខ្នាតយក្ស ដឹកទំនិញលើសចំណុះបើកឡើងស្ពានអាកាសស្ទឹងមានជ័យមិនរួចរអិលថយក្រោយបុកបាក់របាំងចែលទ្រូងស្ពាន

ភ្នំពេញ៖ រថយន្តយីឌុបខ្នាតយក្ស ដឹកទំនិញលើសចំណុះព្យាយាមបើកឡើងស្ពានអាកាសស្ទឹងមានជ័យ បានតែបន្តិចទៅមុខមិនរួចបានរអិលថយក្រោយបណ្តាលឲ្យផ្នែកខាងក្រោយរថយន្តបុករបាំងស៊ីម៉ងត៍ចែកទ្រូងស្ពានបាក់ជាច្រើនកំណាត់កាលពីវេលាម៉ោង ៤ទៀបភ្លឺ ព្រឹកព្រលឹមថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០១៦ ហេតុការណ៍នេះមិនបង្ករឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ ។

អ្នកបើកបររងយន្តនោះបានព្យាយាមដោះស្លាកលេខរថយន្តចេញ ហើយបានលាក់បាំងអត្តសញ្ញាណថៅកែទំនិញនោះទៀតផង។ ឃើញសភាពមិនស្រួលរីឯអ្នកបើកបរ និងព្រូឡានជន្លៀសខ្លួនលាបសាប៊ូកែងរត់ចោលរថយន្តបាត់ស្រមោល។ អ្នកឃើញហេតុការណ៍បានដាក់ការសង្ស័យ​ថារថយន្តនេះអាចដឹកទំនិញគេចពន្ធ។ ក្រោយពីកើតហេតុ សមត្ថកិច្ចបានទៅដល់៕ ប្រភព TANG

13686552_319751251707439_7973421252891398414_n 13872760_319751221707442_7761488863060501313_n 13912703_319751235040774_306849639649358348_n