អស់ស្ទះ! Liverpool យប់មិញ លុត Barcelona ៤-០ យ៉ាងចាស់ដៃ ក្នុងជំនួបមិត្តភាពពានរង្វាន់ International Champion Cup​ (មានវីដេអូ)

អង់គ្លេស៖ កាលពីយប់មិញ ក្លិបហង្សក្រហម Liverpool បានបង្កភាពភ្ញាក់ផ្អើល ដោយបំបាក់ ក្រុមខ្លាំងមកពីអេស្ប៉ាញ Barcelona ក្នុងលទ្ធផល ៤ ទល់នឹង ០ ក្នុងការប្រកួតមិត្តភាព នៃពានរង្វាន់ International Champion Cup ឆ្នាំ២០១៦ ។ 

ការប្រកួតមិត្តភាពរវាងក្លិបទាំង២ ប្រព្រឹត្តឡើងនៅក្នុងកីឡដ្ឋាន Wembley ដែលជាកីឡដ្ឋានជាតិរបស់ប្រទេសអង់គ្លេស ដែលមានអ្នកគាំទ្រចូលរួមទស្សនាជិត ៩មឺុននាក់ នៅក្នុងកីឡដ្ឋាន។ ទាក់ទងនឹងការប្រកួតកាលពីយប់មិញ សង្កេតឃើញថា Liverpool បានបង្ហាញនូវទម្រង់លេងដ៏ល្អ តាំងពីដើមតង់ ដល់ចុងតង់បញ្ចប់ការប្រកួត ខណៈដែល Barcelona ធ្វេសប្រហែសច្រើនក្នុងតំបន់ខ្សែការពារ។

ក្នុងតង់ទី១ Liverpool បានគ្របដណ្តប់ក្នុងការប្រកួត ដោយបាននាំមុខមុន ១-០ នៅនាទី១៥ ដោយកីឡាករ Sadio Mane ដែលជាគ្រាប់ទី១ របស់គេដែលលេងក្នុងក្លិប Liverpool។ លទ្ធផល ១-០ នេះបន្តរហូតដល់ចប់តង់ទី១ ។

ចូលដល់តង់ទី២ មិនទាន់បានក្តៅជើងស្រួលបួលផង Liverpool បន្ថែម២គ្រាប់ជាប់ៗគ្នា ពោលគឺ នៅនាទី៤៧ អតីតខ្សែកាពាររបស់ Liverpool គឺកីឡាករ Javier Mascherano បានស្លាយបាល់ចូលទីខ្លួនឯង និងភ្លាមៗនោះនៅនាទី៤៨ កីឡាករ Divock Origi បានបន្ថែមមួយគ្រាប់ទៀត ដែលធ្វើឲ្យលទ្ធផលកើនឡើង ដោយ Liverpool នាំមុខ Barcelona ៣-០ ។ លទ្ធផលនេះរក្សាមកដល់ជិតនឹងបញ្ចប់ការប្រកួតទៅហើយ ពោលគឺនាទី ៩០+២ ខ្សែបំរើចំនូលថ្មីរបស់ Liverpool គឺកីឡាករ Marco Grujic បានតែតចូលនៅចុងម៉ោង១គ្រាប់ទៀត ដែលធ្វើលទ្ធផលបញ្ចប់ការប្រកួត Liverpool យកឈ្នះលើ Barcelona ក្នុងលទ្ធផល ៤-០ ។

ថ្វីត្បិតតែ គេសង្កេតឃើញមានអតីតខ្សែប្រយុទ្ធរបស់ Liverpool កីឡាករ Luis Suarez មានវត្តមាននៅក្នុងការប្រកួតនោះ ជាមួយ Lionel Messi ក៏ដោយ ក៏ពួកគេនៅតែមិនអាចជួយឲ្យ Barcelona វាយបករកគ្រាប់បាល់វិញដែរ។ សូមបញ្ជាក់ផងដែរថា ការប្រកួតក្រោយរបស់ Liverpool នឹងត្រូវប៉ះជាមួយ Mainz 05 របស់អាល្លឺម៉ង់ ដែលជាការប្រកួតមិត្តភាពដូចគ្នា៕

ទស្សនាវីដេអូ Highlight៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត