ស្នេហាពិតមិនគិតពីរូបសម្រស់ ធ្វើឲ្យគូស្នេហ៍មួយគូនេះ កក្រើកពេញអ៊ិនធើណេត

ថៃ៖ ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹង គូស្នេហ៍ស្រលាញ់ភេទដូចគ្នាមួយគូ ដែលស្រលាញ់គ្នាចិត្តនឹងចិត្ត អស់រយៈពេល៨ឆ្នាំ។

ចំពោះរូបថតផ្អែមល្ហែមជាច្រើនសន្លឹក រវាងនាងPloy និង នាង Mhai Mh’pz (ស្រីតែងខ្លូនជាប្រុស) ត្រូវបានកក្រើកក្នុងអនឡាញ ដែលមិននឹកស្មានថា នៅលើលោកនេះ នៅមានក្តីស្នេហាពិត ដែលមិនខ្វល់ពីសម្ផស្សបែបនេះសោះ។  

ចំពោះគូស្នេហ៍ស្រលាញ់ភេទស្រីដូចគ្នានេះ បានទាក់ទងគ្នាអស់រយៈ៨ឆ្នាំទៅហើយ ដែលនាង Mhai Mh’pz មិនដែលគិតពីរូបរាង និងទម្ងន់របស់សង្សារ ទោះបីពេលខ្លះ ពួកគេរងការតិះដៀល និងឌឺដង ថាមិនសមគ្នាយ៉ាងណាក៏ដោយ។

ក្នុងនោះដែរ នាង Ployបាននិយាយឲ្យដឹងថា តាមពិតទៅកាលពីមុន នាងមានទម្ងន់ លើស១០០គីឡូឯណោះ តែក្រោយមករូបនាងក៏ចាប់ផ្តើមសម្រកទម្ងន់ គឺដោយសារ តែសង្សារតែម្នាក់គត់ ដែលជាកម្លាំងចិត្តក្នុងការធ្វើឲ្យនាងកែប្រែរូបរាងបែបនេះ។ នាពេលបច្ចុប្បន្ននេះ នាងមានទម្ងន់ក្រោម១០០គីឡូ ដែលវាជាកាដូដ៏ធំបំផុតសម្រាប់នាង ហើយនាងក៏បានសន្យានឹងខ្លួនឯងថា នឹងព្យាយាមសម្រកទម្ងន់បន្តទៀត រហូតបានរូបរាងសមក្តីប្រាថ្នា។

ស្នេហាដ៏ផ្អែមល្ហែមរបស់ពួកគេ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនសន្លឹក រំជួលចិត្តយ៉ាងខ្លាំង និងជូនពរឲ្យពួកគេស្រលាញ់គ្នាជារៀងរហូតផងដែរ៕

តោះមើលរូបថតផ្អែមល្ហែមរបស់ពួកគេទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡួត៖

ដោយឡែក គូស្នេហ៍ស្រឡាញ់ភេទដូចគ្នា( ស្រីស្រឡាញ់ស្រី) ក៏បានធ្វើឲ្យកក្រើកពេញ អនឡាញផងដែរកាលពីលើកមុន ដោយសារតែពួកគេសម្រេចចិត្ត រស់នៅជាមួយគ្នាជាស្វាមីភរិយាពេញច្បាប់។

ចំពោះនាង Janjira Jaroensuk និងនាង Whan Keankan បានស្រឡាញ់គ្នារាប់ឆ្នាំ និងសាងអនុស្សាវរីយ៍ដ៏ផ្អែមល្ហែម ជាមួយគ្នាជាច្រើនរាប់មិនអស់។ ហើយពួកគេក៏សម្រេចចិត្តចាប់ដៃគ្នា សាងជីវិតគ្រួសារតែម្តង។

ក្នុងនោះដែរ ស្រីស្អាតទាំងពីរនាក់នេះ បានប្រាប់ឲ្យដឹងថា ពួកគេបានស្គាល់គ្នា គឺនៅពេល ដែលពួកគេបានចូលរួមកម្មវិធីមួយ ជាកម្មវីធីក្រុម Lesbain ប៉ុន្តែពេលដំបូងពួកគេ មិនបានចាប់អារម្មណ៍លើគ្នានោះទេ ព្រោះថាម្នាក់ៗសុទ្ធតែមានមិត្តប្រុស រួចអស់ទៅហើយ។ ក្រោយមក ពួកគេក៏បានបែកបាក់ជាមួយនឹងមិត្តប្រុស ហើយនៅពេលនោះ ពួកគេហាក់ដូចជាចង់សាកល្បង ស្រឡាញ់ភេទដូចគ្នាវិញ ថាវាយ៉ាងណា។ ដូច្នេះពួកគេក៏សាកទាក់ទងគ្នា តាមបណ្តាញសង្គម ហើយយូរៗទៅ ពួកគេកាន់តែស្រឡាញ់គ្នា និងយល់ចិត្តគ្នារឹតតែខ្លាំង។ រហូតដល់បច្ចុប្បន្ន ពួកគេក៏បានសម្រេចចិត្ត ចូលរោងការ និងមានគម្រោងយកកូនជាមួយគ្នាទៀតផង។

មិនតែប៉ុណ្ណោះ កាលពីថ្ងៃគម្រប់ខួប១ឆ្នាំនៃក្តីស្រឡាញ់ របស់គូស្នេហ៍មួយនេះ គឺអ្នកទាំងពីរបានផ្អែមល្ហែមដាក់គ្នា និងថែមទាំងសុំគ្នារៀបការ ដើម្បីដើរលើផ្លូវអនាគតរួមគ្នា។ ហើយកាលពីថ្មីៗនេះ ពួកគេក៏បានបង្ហោះរូបថត Pre Wedding ជាមួយគ្នាផងដែរ ដែលធ្វើឲ្យអ្នកលេងអ៊ិនធើណេត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload