អត្តពលិក​កាយសម្ព័ន្ធ​បារាំង​ម្នាក់ បាក់​ជើង​អំឡុង​ពេល​សម្ដែង​ថ្ងៃ​ដំបូង

កីឡាករ​កាយសម្ព័ន្ធ​បារាំង​ម្នាក់​ឈ្មោះ​ថា Samir Ait Said ​បាន​បាក់​ជើង​ខាង​ឆ្វេង​របស់​ខ្លួន អំឡុង​ពេល​សម្ដែង​លើក​ដំបូង​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ប្រទេស​ប្រេស៊ីល​កាល​ពី​ម្សិលមិញ​នេះ ដែល​ធ្វើ​ឱ្យ​អ្នក​ចូល​ទស្សនា​ផ្ទាល់​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​មែនទែន។

 

អត្តពលិក​កាយសម្ព័ន្ធ​បារាំង​ម្នាក់ បាក់​ជើង​អំឡុង​ពេល​សម្ដែង​ថ្ងៃ​ដំបូង

 

Said ​បាន​ចូល​សម្ដែង​កាយសម្ព័ន្ធ​ក្នុង​ថ្ងៃ​បើក​ឆាក​ដំបូង ​ខណៈ​ដែល​រូប​គេ​ព្យាយាម​ធ្វើ​ឱ្យ​បាន​ល្អ​ក្នុង​លោត​ឡើង​ទៅ​លើ​នោះ ស្រាប់​តែ​ពេល​ធ្លាក់​មក​វិញ​ក៏​ភ្លាត់ជើង​ខាង​ឆ្វេង​របស់​គេ បាក់​ឆ្អឹង​មើល​ទៅ​ពិត​ជា​រន្ធត់​ចិត្ត​ខ្លាំង​ណាស់។ សម្រាប់​អ្នក​ចូល​ទស្សនា​ផ្ទាល់ ​បាន​និយាយ​ដែរ​ថា​ពួកគេ​បាន​ឮ​សំឡេង​បាក់​ជើង​នោះ​តែ​ម្ដង ដែល​ពិត​ជា​រំជួល​ចិត្ត​ជំនួស Said ​ខ្លាំង​មែនទែន។

 

អត្តពលិក​កាយសម្ព័ន្ធ​បារាំង​ម្នាក់ បាក់​ជើង​អំឡុង​ពេល​សម្ដែង​ថ្ងៃ​ដំបូង

 

អត្តពលិក​កាយសម្ព័ន្ធ​បារាំង​ម្នាក់ បាក់​ជើង​អំឡុង​ពេល​សម្ដែង​ថ្ងៃ​ដំបូង

 

អត្តពលិក​កាយសម្ព័ន្ធ​បារាំង​ម្នាក់ បាក់​ជើង​អំឡុង​ពេល​សម្ដែង​ថ្ងៃ​ដំបូង

 

សូម​បញ្ជាក់​ថា អត្តពលិក​វ័យ​២៦​ឆ្នាំ​ខាង​លើ​នេះ ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ខណៈ​វិញ្ញាសា​កាយ​សម្ព័ន្ធ​នៅ​អូឡាំពិក​ឆ្នាំ​នេះ បារាំង​មិន​បាត់បង់​មេដាយ​ទាំង​វិញ្ញាសា​ទោល និង​គូ​ហើយ ​ព្រោះ Said ​មិន​អាច​សម្ដែង​បាន​នោះ​ទេ៕

 

 

អត្ថបទ៖ មុន្នី រម្យ