ភោជនីយដ្ឋាន​ជប៉ុន​ចាយ​ទុន​ជាង​៧០​ម៉ឺន​ដុល្លារ ចង់​ស្រូប​ទាញ​អតិថិជន​ពេល​មក​ផ្សារ Aeon

ភោជនីយដ្ឋាន​ហ៊ូជី​ជប៉ុន​មួយ បាន​កំណត់​គោលដៅ​អតិថិជន​របស់​ខ្លួន គឺ​ភ្ញៀវ​ដែល​មក​កម្សាន្ត​នៅ​ផ្សារ​ទំនើប Aeon ជា​ធំ ដែល​ប្លែក​ពី​ភោជនីយដ្ឋាន​ដទៃ។

 

ភោជនីយដ្ឋាន​ជប៉ុន​ចាយ​ទុន​ជាង​៧០​ម៉ឺន​ដុល្លារ ចង់​ស្រូប​ទាញ​អតិថិជន​ពេល​មក​ផ្សារ Aeon

 

លោក Andy Seng សហ​ស្ថាបនិក​នៃ​ហាង​ខាងលើ​ បាន​ប្រាប់​ហេតុផល​ថា ដោយសារ​ហាង​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​មក​ពី​ប្រទេស​ថៃ​នេះ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ផ្សារ​នេះ​ស្រាប់។ ម្ល៉ោះ​ហើយ អតិថិជន​ដែល​ឆ្លៀត​មក​លេង​ផ្សារ​នេះ មិន​ចាំបាច់​ពិសា​នៅ​ទី​ណា​ឆ្ងាយ​ឡើយ គឺ​អាច​មក​ភ្លក់​រសជាតិ​ម្ហូប​ជប៉ុន​ដ៏​មាន​ឱជារស​បំផុត​ពី​ចុងភៅ​ថៃ​តែ​ម្តង។ នៅ​ខាងក្នុង មាន​ការ​រចនា​ជា​ផ្កា​សាគូរ៉ា ត្រូវ​បាន​ច្នៃ​លើ​កញ្ចក់ និង​រៀបចំ​ឲ្យ​ស៊ីគ្នា​ជាមួយ​នឹង​ផ្ទាំង​ឈើ​កោង​យ៉ាង​ទាក់ទាញ។

 

យ៉ាងណាក្តី លោក​នឹង​ពង្រីក​សាខា Fuji បន្ថែម​ទៀត ទាំង​នៅ​បណ្តា​ខេត្ត​ផង​ដែរ ដើម្បី​ប្រជាជន​កម្ពុជា​អាច​រីករាយ​ក្នុង​ការ​ទទួល​ទាន​អាហារ​ឆ្ងាញ់​បែប​ថ្មី​ស្រស់​នេះ​បាន​គ្រប់​គ្នា។

 

ជាមួយ​តម្លៃ​សមរម្យ​ចាប់ពី ៨-១២ ដុល្លារ ហាង​ដែល​មាន​ការ​តុបតែង​តាម​គោល​គំនិត​រដូវ​ទាំង​បួន​របស់​ជប៉ុន​នេះ​ មាន​ម្ហូប​ជាង​១០០​មុខ ដូចជា Sashimi, Sushi, Teppanyaki, សាឡាដ រួម​ទាំង​បង្អែម​និង​ភេសជ្ជៈ​ផ្សេងៗ៕

 

ភោជនីយដ្ឋាន​ជប៉ុន​ចាយ​ទុន​ជាង​៧០​ម៉ឺន​ដុល្លារ ចង់​ស្រូប​ទាញ​អតិថិជន​ពេល​មក​ផ្សារ Aeonភោជនីយដ្ឋាន​ជប៉ុន​ចាយ​ទុន​ជាង​៧០​ម៉ឺន​ដុល្លារ ចង់​ស្រូប​ទាញ​អតិថិជន​ពេល​មក​ផ្សារ Aeonភោជនីយដ្ឋាន​ជប៉ុន​ចាយ​ទុន​ជាង​៧០​ម៉ឺន​ដុល្លារ ចង់​ស្រូប​ទាញ​អតិថិជន​ពេល​មក​ផ្សារ Aeon

 

ភោជនីយដ្ឋាន​ជប៉ុន​ចាយ​ទុន​ជាង​៧០​ម៉ឺន​ដុល្លារ ចង់​ស្រូប​ទាញ​អតិថិជន​ពេល​មក​ផ្សារ Aeon

 

អត្ថបទ៖ លឹម សុនា