កូន​ស្រី អូបាម៉ា ​ទៅ​ធ្វើការ​នៅ​ភោជនីយដ្ឋាន អំឡុង​ពេល​ទំនេរ​ពី​ការ​សិក្សា​

Sasha Obama ​កូន​ស្រី​របស់​លោក បារ៉ាក់ អូបាម៉ា ​ប្រធានាធិបតី​អាមេរិក ​បាន​ប្រើ​ពេល​សម្រាក​រដូវ​ក្ដៅ​របស់​ខ្លួន ទៅ​ធ្វើ​ការ​ជា​បុគ្គលិក​ក្នុង​ភោជនីយដ្ឋាន​លក់​គ្រឿង​សមុទ្រ​មួយ​កន្លែង​នៅ​រដ្ឋMassachusetts។

 

កូន​ស្រី អូបាម៉ា ​ទៅ​ធ្វើការ​នៅ​ភោជនីយដ្ឋាន អំឡុង​ពេល​ទំនេរ​ពី​ការ​សិក្សា​

 

ក្មេង​ស្រី​វ័យ​១៥​ឆ្នាំ​ខាង​លើ​នេះ ​សុខ​ចិត្ត​ចាកចេញ​ពី​ White House ​កន្លែង​ស្ដុកស្ដម្ភ​ទៅ​រស់​នៅ​និង​ធ្វើ​ការ​ជា​អ្នក​បម្រើ​ក្នុង​ភោជនីយដ្ឋាន​មួយ​ទៅ​វិញ ដែល​ធ្វើ​ឱ្យ​គេ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។ យ៉ាង​ណា​មិញ​ Sasha ​នៅ​កន្លែង​ធ្វើ​ការ​នោះ ​បាន​ដាក់​ឈ្មោះ​ថា Natasha ​ហើយ​ការងារ​របស់​នាង គឺ​រៀប​ចំ​កន្លែង​ទទួល​ភ្ញៀវ និង​គិត​ប្រាក់​ផង​ដែរ។ ដោយ​ពាក់​អាវ​យឺត​ពណ៌​ខៀវ និង​មាន​មួក​ផង​នោះ ​គឺ​សឹង​តែ​គ្មាន​នរណា​ម្នាក់​ចំណាំ​នាង​បាន​នោះ​ទេ។

 

លោក បារ៉ាក់ អូបាម៉ា ​ប្រធានាធិបតី​អាមេរិក ​ធ្លាប់​បាន​និយាយ​ហើយ​ថា​លោក​នឹង​បង្រៀន​កូន​របស់​លោក ឱ្យ​ស្គាល់​គ្រប់​រសជាតិ​ជីវិត ​ដើម្បី​ឱ្យ​ដឹង​ថា​អ្វី​ជា​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ទូទៅ ហើយ​លោក​ក៏​មិន​បង្ខាំង​កូន ចំពោះ​ចំណង​ចំណូល​ចិត្ត​ពួកគេ​ដែរ៕

 

​ប្រែ​សម្រូល៖ មុន្នី រម្យ
ប្រភព៖ thelogicalindian