អ៊ីរ៉ង់​ប្រហារ​ជីវិត​អ្នក​វិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​អាមេរិក

លោក Shahram Amiri អ្នក​វិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ត្រូវ​បាន​អ៊ីរ៉ង់​កាត់​ទោស​ប្រហារ​ជីវិត​ដោយ​ព្យួរ​ក​ហើយ បន្ទាប់​ពី​ជាប់​ឃុំ​តាំង​ពី​ឆ្នាំ​២០១០ មក​ម្ល៉េះ។ នេះ​យោង​តាម​ប្រភព​គ្រួសារ​សព​ប្រាប់ BBC។

 

Amiri ជា​មនុស្ស​ដែល​ដឹង​ច្រើន​ពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ហើយ​បាន​បាត់​ខ្លួន​កាល​ពី​ឆ្នាំ​២០០៩ ក្នុង​អំឡុង​ធម្មយាត្រា​មួយ​ទៅ​កាន់​ទីក្រុង​វាល​ខ្សាច់​ពិសិដ្ឋ Mecca របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

 

អ៊ីរ៉ង់​ប្រហារ​ជីវិត​អ្នក​វិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​អាមេរិក

លោក Shahram Amiri ពាក់​កម្រង​ផ្កា

 

មួយ​ឆ្នាំ​ក្រោយ​មក គឺ​ឆ្នាំ​២០១០ អ្នក​វិទ្យាសាស្ត្រ​វ័យ ៣៩ ឆ្នាំ​រូប​នេះ បាន​លេច​មុខ​ក្នុង​វីដេអូ​មួយ​ដែល​និយាយ​ថា លោក​ត្រូវ​បាន​ទីភ្នាក់ងារ​ចារកម្ម​កណ្ដាល​អាមេរិក (CIA) ចាប់​ពង្រត់ ហើយ​ចាក់​ថ្នាំ​ធ្វើ​ទារុណកម្ម​ឲ្យ​បង្ហើប​ប្រាប់​ព័ត៌មាន​រសើប​របស់​អ៊ីរ៉ង់។ ក្រោយ​មក លោក​បាន​រត់​គេច​ពី​ការ​ឃុំឃាំង​អាមេរិក ហើយ​មក​អ៊ីរ៉ង់​វិញ តែ​ត្រូវ​អ៊ីរ៉ង់​បាន​ចាប់​ខ្លួន និង​ចោទ​ថា​ក្បត់ជាតិ​នៅ​ឆ្នាំ​២០១១៕

 

ប្រែ​សម្រួល៖ សុផាត
ប្រភព និង​រូបភាព៖ BBC