ពិធី​ការិនី មាស ម៉ូ​លី​ណា ស្អាត​ប្លែក​ជាមួយ​ម៉ូដ​សក់​ខ្លី​!

6 Videos


ក្រោយពីហក់ចូលស្ថានីយទូរទស្សន៍ស៊ីធីអិន រយៈពេលជាច្រើនឆ្នាំពិធីការិនី មាស ម៉ូលីណា កាន់តែ លេចមុខលេចមាត់ ។ អ្វីដែលគួរឱ្យកត់សំគាល់ គឺទោះបីមានកូនដល់ទៅបី នាក់ក៏ពិតមែនតែ មាស ម៉ូលីណា នៅតែមានសម្រស់ស្រស់ស្អាត ។ ជាពិសេសថ្មីៗនេះ មាស ម៉ូលីណា កាន់តែស្អាតប្លែកក្រោយពីដូរម៉ូដសក់ខ្លីដែលកំពុងពេញនិយមសម្រាប់ស្ត្រីនាសម័យ បច្ចុប្បន្ន ។

ពិធី​ការិនី មាស ម៉ូ​លី​ណា ស្អាត​ប្លែក​ជាមួយ​ម៉ូដ​សក់​ខ្លី​!

បើគិតមកដល់ពេលនេះ មាស ម៉ូលីណា រៀបការអស់រយៈពេលជាច្រើនឆ្នាំ និងបាន ទទួល ចំណងដៃអាពាហ៍ពិពាហ៍កូនចំនួនបីនាក់សុទ្ធតែប្រុសដែលកូនទីពីររបស់នាងជាកូនភ្លោះ ។ ចំណងស្នេហ៍រវាង មាស ម៉ូលីណា និង ស្វាមីដែលជាវេជ្ជបណ្ឌិតនៅតែមានភាពផ្អែមល្ហែមមិន ចាញ់គូស្នេហ៍ថ្មីថ្មោងនោះទេ។

ពិធី​ការិនី មាស ម៉ូ​លី​ណា ស្អាត​ប្លែក​ជាមួយ​ម៉ូដ​សក់​ខ្លី​!

អ្វីដែលគេចាប់អារម្មណ៍នោះ គឺទោះជានាងមានស្វាមី និង កូនដល់ទៅបីនាក់ក៏ពិតមែនតែ ពិធីការិនីរូបនេះនៅតែមានរូបរាងតូចសស្រឡូន និង សម្រស់ស្រស់ស្អាត ជាពិសេសនៅពេល អ្នកនាងតុបតែងខ្លួនបែបទាន់សម័យ ។ ថ្មីៗនេះ មាស ម៉ូលីណា បានកាត់សក់ខ្លីដែលជាម៉ូដកំ ពុងពេញនិយមមើលទៅកាន់តែស្រស់ស្អាតជាមួយនឹងទម្រង់មុខរបស់នាង ។

ពិធី​ការិនី មាស ម៉ូ​លី​ណា ស្អាត​ប្លែក​ជាមួយ​ម៉ូដ​សក់​ខ្លី​!

មានគេនិយាយថា ក្រោយដូរម៉ូដសក់ខ្លី មាស ម៉ូលីណា មើលទៅក្មេងជាងមុន ។ នាង ត្រូវបានគេចាត់ទុកថា ជា អ្នកសិល្បៈដែលមិនសូវតុបតែងខ្លួនសិចស៊ី បញ្ចេញដើមទ្រូង ឬ គល់ ភ្លៅនោះទេ ។ សព្វថ្ងៃ មាស ម៉ូលីណា កាន់កម្មវិធីមួយចំនួននៅស្ថានីយទូរទស្សន៍ស៊ីធីអិន ជាពិ សេស គឺនៅពេលអ្នកនាង យុគ ចិន្តា អវត្តមានគេតែងឃើញ មាស ម៉ូលីណា លេចមុខនៅក្នុង កម្មវិធីប្រគំតន្ត្រីផ្សាយផ្ទាល់ទាំងនោះ៕ ចេនី

ពិធី​ការិនី មាស ម៉ូ​លី​ណា ស្អាត​ប្លែក​ជាមួយ​ម៉ូដ​សក់​ខ្លី​!ពិធី​ការិនី មាស ម៉ូ​លី​ណា ស្អាត​ប្លែក​ជាមួយ​ម៉ូដ​សក់​ខ្លី​!ពិធី​ការិនី មាស ម៉ូ​លី​ណា ស្អាត​ប្លែក​ជាមួយ​ម៉ូដ​សក់​ខ្លី​!