Tyga ​ទិញ​ឡាន​​តម្លៃ​២០​ម៉ឺន​ដុល្លារ​ជូន Kylie Jenner ​ក្នុង​ថ្ងៃ​ខួប​កំណើត

Tyga ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​បាន​ផ្សះផ្សា​ស្នេហា​ជាមួយ​តារា​សាច់​ស​ខ្ចី​ Kylie Jenner ​វិញ​ហើយ​នោះ ​បាន​ទិញ​ឡាន Mercedes ​តម្លៃ​២០​ម៉ឺន​ដុល្លារ​មួយ​គ្រឿង​សម្រាប់​ជា​កាដូរ​ថ្ងៃ​ខួប​កំណើត​របស់​នាង។

 

Tyga ​ទិញ​ឡាន​​តម្លៃ​២០​ម៉ឺន​ដុល្លារ​ជូន Kylie Jenner ​ក្នុង​ថ្ងៃ​ខួប​កំណើត

 

Kylie Jenner ​ជិត​ឈាន​ដល់​វ័យ​១៩​ឆ្នាំ​ហើយ ដោយ​ថ្ងៃ​ខួប​កំណើត​របស់​នាង​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ ពោល​គឺ​នៅ​ថ្ងៃ​ទី​១០​ខែ​សីហា​នេះ។ ដើម្បី​ជា​កាដូរ​ក្នុង​ថ្ងៃ​ពិសេស​នេះ Tyga ​បាន​ត្រៀម​រួច​ជា​ស្រេចហើយ ដោយ​បាន​​ទិញ​ឡាន​ទំនើប​មួយ​គ្រឿង​តម្លៃ​២០​ម៉ឺន​ដុល្លារ សម្រាប់​អបអរ​គូ​ស្នេហ៍​របស់​ខ្លួន។

 

Tyga ​ទិញ​ឡាន​​តម្លៃ​២០​ម៉ឺន​ដុល្លារ​ជូន Kylie Jenner ​ក្នុង​ថ្ងៃ​ខួប​កំណើត

 

​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ​ដែល Tyga ​បាន​ទិញ​ឡាន​ជូល​សង្សារ​របស់​ខ្លួន ដោយ​កាល​ពី​ខួប​កំណើត​របស់​ Kylie Jenner ​លើក​មុន តារា​ចម្រៀង​រេប​រូប​នេះ​ក៏​បាន​ទិញ​ឡាន​ថ្មី​មួយ​គ្រឿង​ជូន​នាង​ផង​ដែរ៕

 

អត្ថបទ៖ មុន្នី រម្យ