តើ​ហេតុអ្វី​បបូរមាត់​ឡើង​ជាំ​ក្រ​ម៉ៅ

តើ​ហេតុអ្វី​បបូរមាត់​ឡើង​ជាំ​ក្រ​ម៉ៅ

                           
​ទម្លាប់​ប្រចាំថ្ងៃ​
 ការ​ត្រដុស​បបូរមាត់​ខ្លាំងៗ​ធ្វើឱ្យ​បបូរមាត់ ឡើង​រលាក​ដែលនាំឱ្យ​ស្បែក​ត្រង់​បរិវេណ​នេះ​ជាំ​ឡើងមក​ឬ​ស្បែក​ត្រង់​បរិវេណ​កន្លែង​នេះ​ត្រូវ​ប្រតិកម្ម​ជាមួយ​សារ​ជាតិគីមី ប្រភេទ​ខ្លះ​ដូចជា ការជក់បារី សារ​ជាតិគីមី ពី​ថ្នាំដុសធ្មេញ ឬ​ការប្រើ​គ្រឿងសម្អាង​ជាដើម​។​

 កើតចេញ​ពី​តំណពូជ​
 បើ​ករណី​ជា​មនុស្ស​ដែល​មាន​ស្បែក​ក្រ​ម៉ៅ​ពី​ធម្មជាតិ​ផង​ស្បែក​បបូរមាត់​ក៏​តែង​ខ្មៅ​ជាំ​ទៅ​តាម​នោះ​ដែរ​។​ទោះបី​យ៉ាងណា​មិន​ថា ក្រុម​មនុស្ស​ស្បែក​ខ្មៅ​ទេ ដែល​មាន​បបូរមាត់​ក្រ​ម៉ៅ​ជាំ​ទៅតាម​តំណពូជ ប៉ុន្តែ​សូម្បីតែ​អ្នក​ដែល​មាន​ស្បែក​ស​ឬ​លឿង​ក៏​តែង​លេច​ចេញ​បបូរមាត់​ដែល​ខ្មៅ​ជាំ​នេះ​ដូចគ្នា​។​

​ពន្លឺ​ថ្ងៃ​
  តាម​ធម្មតា​បបូរមាត់ តែង​ត្រូវបាន​គេ​ព្រងើយកន្តើយ ពី​ការ​ទទួលរង​ប៉ះពាល់​ជា​ប្រចាំ​ថ្ងៃ​មាន​ដូច​ជា​ការ​ត្រូវ​ពន្លឺ​ថ្ងៃ ការ​ដែល​ត្រូវ​ប៉ះពាល់​ជាមួយ​ចំណីអាហារ​និង​វា​ក៏​ជា​កន្លែង​ដែល​ត្រូវ​ទឹកមាត់​ជាប់​ជាប្រចាំ​ដូចនេះ​នាំឱ្យ​ស្បែក​ងាយ​កើត​​បញ្ហា​ជាំខ្មៅ​ផងដែរ ដូចនេះ​គប្បី​មាន​ការថែទាំង​បន្តិច​ទើប​មិន​កើត​បញ្ហា​ទាំង​នេះ​ឡើង​ ។

 កត្តា​ចំណីអាហារ​
 ពិសេស​ប្រភេទ​អាហារ មាន​លាយ​ផ្សំ សារជាតិ​ម្យ៉ាង​ឈ្មោះ​"​ហ្សូ​ឡាលីន​” ដែល​សំបូរ​នៅក្នុង​ជី​រណា ខ្ទឹម​ស ខ្ញី ឬ​ផ្លែឈើ​ប្រភេទ​ជូរ​ដូចជា​ក្រូច ម្នា​ស់  ស្វា យ ទោះ​វា​មិន​បាន​តោង​ជាប់​ស្បែក​ប៉ុន្តែ បាន​ធ្វើឱ្យ​មាន​ប្រតិកម្ម ចាញ់​ពន្លឺ​ថ្ងៃ​ឬ​ឱសថ​ដែល​ប្រើ​ប្រភេទ​ខ្លះ ក៏​មាន​ប្រតិកម្ម​ជា​មួយ​ពន្លឺ​ថ្ងៃ​ដែរ ដូច​ជា​ថ្នាំ​បំបាត់​ផ្តាសាយ ថ្នាំ​បំបាត់រោគ​ផ្សិត ជា​ដើម​៕​

 

 

ប្រែសម្រួល ៖ សៀក​ជូ​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។