បឹង​កេត បាន​៣​ពិន្ទុ​ពី​ណាហ្គាវើល​អត់​ល្ងាច​នេះ

ក្រុម​បឹង​កេត​អង្គរ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ណាហ្គាវើល ​នៅ​វេលា​ម៉ោង​៦:០០​នាទី​ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា សប្ដាហ៍​ទី​១៥។ ដោយ​កាល​ពី​ជើង​ទី​មួយ ​ក្រុម​បឹង​កេត​អង្គរ​បាន​យក​ឈ្នះ​ណាហ្គាវើល​ម្ដង​មក​ហើយ ក្នុង​លទ្ធផល ២-១ អីចឹង​ចាំ​មើល​ល្ងាច​នេះ​វិញ នរណា​បាន​៣​ពិន្ទុ?

 

បឹង​កេត បាន​៣​ពិន្ទុ​ពី​ណាហ្គាវើល​អត់​ល្ងាច​នេះ

 

សម្ដី​គ្រូ​បង្វឹក​ទាំង​ពីរ

 

លោក ប្រាក់ សុវណ្ណារ៉ា ​បាន​និយាយ​ដូច​វីដេអូ​ខាង​ក្រោម​៖

 

 

ចំណែក​លោក មាស ចាន់ណា ​វិញ ​បាន​និយាយ​ដែរ​ថា​ការ​ប្រកួត​ចុង​ក្រោយ​ដែល​នៅ​សល់​​របស់​ណាហ្គាវើល គឺ​លោក​ទុក​ដូចជា​ប្រកួត​ផ្ដាច់ព្រ័ត្រ​អីចឹង ដូច្នេះ​កីឡាករ​មាន​សមត្ថភាព​ប៉ុណ្ណា ត្រូវ​បង្ហាញ​លើ​ទីលាន​ឱ្យ​អស់។ ក្រុម​របស់​លោក​អស់​សង្ឃឹម​ក្នុង​ការ​ប្រជែង​យក​ពាន​រង្វាន់​មែន ប៉ុន្តែ​លោក​មិន​ឱ្យ​ក្រុម​លេង​ដោយ​បាក់​ទឹក​ចិត្ត​ទេ។

 

ប្រវត្តិ​ជួប​គ្នា

 

បឹង​កេត បាន​៣​ពិន្ទុ​ពី​ណាហ្គាវើល​អត់​ល្ងាច​នេះ

 

៥​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​ទាំង​ពីរ​គឺ ​ណាហ្គាវើល ១-២ ​បឹង​កេត ណាហ្គាវើល ១-២ ​បឹង​កេត បឹង​កេត ១-៣ ​ណាហ្គាវើល ​ណាហ្គាវើល ១-២ ​បឹង​កេត ​និង​បឹង​កេត ១-០ ណាហ្គាវើល។ បើ​សរុប​ជា​រួម​វិញ ​ក្រុម​​ទាំង​ពីរ​ប៉ះ​គ្នា​បាន​១៥​ដង​មក​ហើយ ដោយ​ក្នុង​នោះ​បឹង​កេត​ឈ្នះ​បាន​១០​ដង ស្មើ​១​ដង ​និង​ចាញ់​៤​ដង។

 

ក្រៅ​ពី​មួយ​គូ​នេះ​ទៅ ​នៅ​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នេះ ក៏​មាន​ការ​ប្រកួត​មួយ​គូ​ទៀត​ដែរ​គឺ​ក្រុម​ក្រសួង​ការពារ​ជាតិ និង​ត្រូវ​បើក​កីឡដ្ឋាន​ស្ដាត​ចាស់ ស្វាគមន៍​ក្រុម​ភ្ញៀវ​ Cambodian Tiger ​៕

 

អត្ថបទ៖ មុន្នី រម្យ