ពេល​មក​រដូវ​ខែ​ឈឺចាប់​កម្រិតណា ទើប​ទៅ​ជូ​ប​គ្រូពេទ្យ

ពេល​មក​រដូវ​ខែ​ឈឺចាប់​កម្រិតណា ទើប​ទៅ​ជូ​ប​គ្រូពេទ្យ

អា​ការឈឺចាប់​នៅពេល​ធ្លាក់​រដូវ​ខែ​វា​បាន​កើតឡើង​កាន់តែ​ច្រើន​នាពេល​បច្ចុប្បន្ន​។​ស្ត្រី​ខ្លះ​កើត​នូវ​អា​​ការ​ចុកពោះ​ខ្លាំង​រហូត​ទ្រាំ​មិន​ចង់​កើត ឯ​ខ្លះ​អាច​ស៊ូទ្រាំ​បាន​។ តើ​ការកើត​អា​ការឈឺចាប់​ពេល​ធ្លាក់​រដូវ​ខែ​កម្រិត​ត្រឹមណា​ដែល​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បិ​ត្រួត​ពិ​និត្យ​ហើយ​ធ្វើការ​ព្យាបាល​។​
ការឈឺចាប់​ពេល​មក​រដូវ​ខែ​ត្រូវ​បាន​គេ​ធ្វើ​ការបែងចែក​ជា​២​បែប​គឺ កើតរោគ​និង​មួយ​ក្រុម​ទៀត​មិនកើត​រោគ​ជំងឺៈ​

 ១)​អា​ការឈឺចាប់​ពេលដែល​ធ្លាក់​រដូវ​ខែ​មិន​កើតរោគ​អ្វី​
 ​អាការ​នេះ​តែង​សម្តែង​ចេញពី​ការឈឺចាប់​ក្នុង​រយះពេល​១​ទៅ​២​ថ្ងៃ​ដំបូង​នៃ​ការធ្លាក់​មក​រដូវ​ខែ​ប៉ុណ្ណោះ​បន្ទាប់ពី​នោះ​នឹង​បាត់​ទៅ​វិញ​។​ការឈឺចាប់​អាច​ទ្រាំ​បាន​ដោយ​មិន​ចាំបាច់​លេង​ថ្នាំ​បំបាត់​ការឈឺចាប់​ឡើយ​។​មូលហេតុ​នៃ​ការកើត​អាការ​នេះ​ដោយសារ​ការកើត​ចលនា​បង្រួញ​ខ្លួន​នៃ​សាច់ដុំ​ស្បូន​តាម​លក្ខណៈ​ធម្មជាតិរ​បស់​វា​ដើម្បី​មិន​ឱ្យ​ឈាមរដូវ​ខែ​ធ្លាក់​មក​ច្រើន តែប៉ុណ្ណោះ​។​

 ២)​អា​ការឈឺចាប់​ពេល​ធ្លាក់​រដូវ​ខែ​ដែល​កើតរោគ​
   អា​ការឈឺចាប់​ខ្លាំងក្លា​រហូត​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំលេប​បំបាត់​អា​ការឈឺចាប់​ដោយ​យើង​អាច​សង្កេត​បាន​ពី​​ការបន្ថែម​បរិមាណ​ថ្នាំ​ដូចជា​ពី​ការ​ធ្លាប់​លេបថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​២​គ្រាប់​ដែល​ចាំបាច់​ត្រូវ​បន្ថែម​រហូតដល់​៤​គ្រាប់​ឬ​ផ្លាស់ប្តូរ​ជា​ប្រភេទ​ថ្នាំ Ponstan​វិញ​ជា​ដើម​។​អា​ការឈឺចាប់​ពី​២​ទៅ​៣​ថ្ងៃ​ហើយ​ប្រែ​ទៅជា​ឈឺចាប់​​ជាប់​រហូត​ពេញ​រយះពេល​មក​រដូវ​ខែ​ឬ​បើ​ក្រុម​មនុស្ស​ណា​ដែល​មាន​អាការ​ធ្ងន់ធ្ងរ​បំផុត​អាច​កើត​នូវ​ការឈឺចាប់​ដោយ​មិន​ចាំបាច់​មក​រដូវ​ខែ​ឡើយ​។​

    អ្នកជំងឺ​ក្នុង​ក្រុម​នេះ​មួយ​ភាគ​ធំ​តែង​កើត​ចេញ​មក​ពី​សភា​ពស​ន្ទះ​ស្រោប​ស្បូន​ដុះ​រីកលូតលាស់​ខុស​កន្លែ​ង​។​ក្រៅពីនេះ​គេ​ក៏​តែង​ជួប​នៅ​ផ្នែក​ខាងក្នុង​ឆ្អឹងត្រគាក ស្បូន ដៃ​ស្បូន កើត​ចេញ​នូវ​អាការ Chocolate Cyst  ឬ​សាច់​ដុះ​ក្នុង​ស្បូន ស្បូន​រីក​ធំ​និង​មាន​ដុះ​សាច់​យាវ​ក្នុង​ស្បូន​ជាដើម​។​
   ចំពោះ​ការព្យាបាល​គ្រូពេទ្យ​ចាំបាច់​ត្រូវ​ចាប់ផ្តើម​ពី​ការសាកសួរ​ប្រវត្តិ​នៃ​ការត្រួតពិនិត្យ​រាងកាយ​ហើយ​បើ​ករណី​មិន​ទាន់​កើត​ខ្លាំងក្លា​មិន​មាន​សាច់​ដុះ​ឬ​ពក​សាច់​អ្វីមួយ​ភាគ​ធំ​គេ​តែង​ប្រើ​វិធី​ព្យាបាល​បំបាត់​ទៅវិញ​ដោយ​ការប្រើ​ថ្នាំ Hormone​។​
   បើ​ករណី​គេ​ត្រួតពិនិត្យ​ឃើញ​មាន​សាច់​ដុះ​ឬ​មាន​ដុះ​សាច់​យាវ​ដែលនាំឱ្យ​កើង​អាកា​រោគ​ជ្រៀតជ្រែក ដោយ​បង្ក​ផល​លំបាក​មួយ​ចំនួន​ដូចជា​មាន​កូន​លំបាក ពោះវៀន​កកស្ទះ មនុស្ស​ដែល​ស្ថិតនៅ​ក្រុម​នេះ​​ចាំបាច់​ត្រូវ​ប្រើ​វិធី​វះកាត់​ទើប​អាច​ជា​សះ​ទៅវិញ​៕

 

ប្រែសម្រួល ៖ ​សៀក​ជូ​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។