ប្រពន្ធ David Beckham ចង់​ជួយ​បង្រៀន​មិត្តស្រី​របស់​កូនប្រុស​ពី​…

6 Videos


តារាម៉ូដែលស្រីវ័យក្មេង Chole Grace Moretz ដែលត្រូវភាគច្រើនត្រូវគេស្គាល់ថាជាមិត្តស្រី Brooklyn Beckham ដែលជាកូនប្រុសកំពូលកីឡាករបាល់ទាត់ David Beckham ធ្លាប់ប្រកាសថា រូបនាងមិនចង់ឲ្យទំនាក់ទំនងស្នេហាជួយនាងក្នុងវិស័យសិល្បៈនោះទេ ។ តារាស្រីវ័យ ១៩ ឆ្នាំរូបនេះ បាននិយាយថា នាងមិនចង់ឲ្យមហាជនគ្រាន់និយាយពីរូបនាងថា ត្រឹមតែជាសង្សារកូនប្រុសលោក David Beckham នោះទេ ព្រោះនាងបានប្រឡូកក្នុងវិស័យសិល្បៈ អស់ពេល ១៣ ឆ្នាំមកហើយ ។

 

អាស្រ័យហេតុប្រពន្ធ David Beckham ចង់​ជួយ​បង្រៀន​មិត្តស្រី​របស់​កូនប្រុស​ពី​…នេះ ប្រភពមួយបានឲ្យដឹងដែរថា នាង Victoria Beckham ដែលជាម្តាយមិត្តប្រុសនាង Chloe ពិតជាពេញចិត្តនាងណាស់ ហើយក៏ចង់ជួយផ្តល់ បទពិសោធ និង បង្រៀននាងខ្លះៗបន្ថែមលើជីវិតសិល្បៈទៀតផង ។ យ៉ាងណាក្តី គេពុំទាន់ដឹងថា ស្នេហារវាងនាង Chloe និង Brooklyn អាចបានស្ថិតស្ថេរ ឬ យ៉ាងណាទេ តែនាង Victoria ដែលជាម្តាយតែងតែហៅនាង Chloe ជាគ្រួសារតែមួយជារឿយៗ ។

ប្រពន្ធ David Beckham ចង់​ជួយ​បង្រៀន​មិត្តស្រី​របស់​កូនប្រុស​ពី​…

គួរបញ្ជាក់ដែរថា មូលហេតុដែលនាង Chloe មិនលាក់បាំងចំណងស្នេហ៍ ក៏ព្រោះតែនាងគិតថាពេលដែលនាងបង្ហាញអ្វីគ្រប់យ៉ាងដែលនាងមាន នោះនឹងគ្មានចម្ងល់ ឬ អាថ៌កំបាំងណាមួយ ដែលអ្នកដទៃត្រូវខ្វាយខ្វល់នោះទេ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

ប្រពន្ធ David Beckham ចង់​ជួយ​បង្រៀន​មិត្តស្រី​របស់​កូនប្រុស​ពី​…ប្រពន្ធ David Beckham ចង់​ជួយ​បង្រៀន​មិត្តស្រី​របស់​កូនប្រុស​ពី​…ប្រពន្ធ David Beckham ចង់​ជួយ​បង្រៀន​មិត្តស្រី​របស់​កូនប្រុស​ពី​…ប្រពន្ធ David Beckham ចង់​ជួយ​បង្រៀន​មិត្តស្រី​របស់​កូនប្រុស​ពី​…