អ្នកចូលរួម​វេទិកា ធី សុវណ្ណ​ថា ៖ លោក សម រ​ង្ស៊ី និង លោក កឹ​ម សុខា ជា​មេដឹកនាំ​កំសាក

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ចំណោម​៩០០​នាក់ ដែល​ចូលរួម​ក្នុង​វេទិកា​ស្តី​ពី​សិ​ទ្ឋិ​ពលរដ្ឋ​និង​ការ​អភិវឌ្ឍ​ភូមិ​-​ឃុំ រៀបចំ​ដោយ​អង្គការ​យុវជន​កិច្ចការ​សង្គម​បាន​ថ្លែង​ថា ឈប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត​ហើយ ព្រោះ​លោក សម រ​ង្ស៊ី និង លោក កឹ​ម សុខា ជា​មេដឹកនាំ​កំសាក ។

បើ​តាម Page Facebook របស់​នាយិកា​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី សុវណ្ណ​ថា បាន​ឲ្យ​ដឹង​ទៀត​ថា វេទិកា​លើក​ទី​២៥ ស្តី​ពី​សិ​ទ្ឋិ​ពលរដ្ឋ​និង​ការ​អភិវឌ្ឍ​ភូមិ​-​ឃុំ​នេះ ហើយ​ដែល​អ្នកចូលរួម​មួយ​ចំនួន​លើក​ឡើង​ខាងលើ រៀបចំ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ សីហា ២០១៦ នៅ​ក្នុង​ស្រុង​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៧ សីហា​នេះ មិន​ទាន់​មាន​ប្រតិកម្ម​តប​ភ្លាម​ៗ​នៅឡើយ​ទេ ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ៕