មុន​នេះ​បន្តិច ខ្យល់​វាយបំបាក់​បង្គោល​ភ្លើង​និង​ដើមឈើ​នៅ​ចោម​ចៅ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា នៅ​វេលា​ម៉ោង​ជិត​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​០៧ សីហា ២០១៦ ខ្យល់​អត់​ភ្លៀង​បាន​វាយបំបាក់​បង្គោល​ភ្លើង​០១​ដើម និង​ដើមឈើ​១០​ដើម នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្នុង​ហេតុការណ៍​នេះ ដើមឈើ​០១​ដើម​ក្នុង​ចំណោម​១០​ដើម​បាន​រលំ​សង្កត់​តូប​កាត់សក់​និង​ជួសជុល​ម៉ូតូ បណ្តាល​បាក់​ស៊ី​មា​ុំ​ង​ម៉ូតូ​គុប​០១​គ្រឿង ប៉ុន្តែ​គ្មាន​មនុស្ស​ណា​ម្នាក់​របួស​នោះ​ទេ ៕