Zlatan ​៖ ច្បាស់​ណាស់ Man Utd ​នឹង​លើក​ពាន​យប់​នេះ

Zlatan Ibrahimovic ​មាន​ជំនឿ​ចិត្ត​យ៉ាង​ខ្ពស់​ថា​ក្រុម Manchester United ​នឹង​ឈ្នះ​ក្រុម Leicester City ​ហើយ​លើក​ពានCommunity Shield ​នៅ​យប់​នេះ។

 

Zlatan ​៖ ច្បាស់​ណាស់ Man Utd ​នឹង​លើក​ពាន​យប់​នេះ

 

ក្រុម Manchester United ​នឹង​ត្រូវ​ប៉ះ​ជាមួយ Leicester City ​នៅ​យប់​ម៉ោង​១១​នេះ ក្នុង​ការ​ប្រកួត​ដណ្ដើម​យក​ពាន​រង្វាន់ Community Shield ​នៅ​កីឡដ្ឋាន​ជាតិ Wembley ​របស់​អង់គ្លេស។ ហេតុដូច្នេះ​ហើយ ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​របស់​បិសាច​ក្រហម Zlatan ​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា​រូបគេ​នឹង​ជួយ​ក្រុម​លើក​ពាន​ដំបូង​បាន​នៅ​យប់​នេះ។

 

“ចាំ​មើល​ទាំង​អស់​គ្នា ខ្ញុំ​ជឿ​ថា​យប់​នេះ Man Utd ​នឹង​លើក​ពាន​ដំបូង​ទល់​នឹង​ក្រុម Leicester ។ មួយ​ប្រកួត មួយ​ពាន ​គឺ​ជា​រឿង​ល្អ។ ខ្ញុំ​មក​ទី​នេះ ដើម្បី​លើក​ពាន ខ្ញុំ​ជា​មនុស្ស​ឈ្នះ​ពាន​រង្វាន់ ហើយ​ខ្ញុំ​មិន​មក Man Utd ​ដើម្បី​ចំណាយ​ពេល​អត់​ប្រយោជន៍​ទេ”។ សម្ដី​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​ដែល​ទើប​តែ​ចូល Man Utd ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

 

Zlatan ​៖ ច្បាស់​ណាស់ Man Utd ​នឹង​លើក​ពាន​យប់​នេះ

 

Zlatan ​ជា​កីឡាករ​ដែល​មាន​ប្រវត្តិ​ឈ្នះ​ពាន​រង្វាន់​មិន​តិច​ជាង​៣០​ពាន​នោះ​ទេ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ។ តួយ៉ាង​ដូច​កាល​នៅ​លេង​ឱ្យ​ក្រុម PSG ​ជា​ដើម ឆ្នាំ​ណា​ក៏​រូបគេ​ជួយ​ក្រុម​លើក​ពាន​រង្វាន់​លីគ​កំពូល​របស់​បារាំង​ដែរ។ ខណៈ​ដែល​វ័យ​៣៤​ឆ្នាំ​ហើយ​នេះ ក៏​មាន​ក្លឹប​ជា​ច្រើន​ទាក់ទង​រូបគេ​ទៅ​លេង​ឱ្យ​ដែរ មុន​សម្រេច​ចិត្ត​មក​លេង​នៅ Old Trafford ​នេះ៕

 


​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖​skysports