ព្យាករណ៍ ៥ យ៉ាង​ពី​អនាគត​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ

អ្នក​ប្រើប្រាស់​កំពុង​ងាក​ពី​ប្រើ​កុំព្យូទ័រ Desktop មក​ទូរសព្ទ​ដៃ។ អ្នក​ចូល​មើល​ព័ត៌មាន​តាម​រយៈ​បណ្ដាញ​សង្គម កំពុង​តែ​កើន​ឡើង​ច្រើន។ អ្នក​មើល​ព័ត៌មាន​កំពុង​ចាប់​ផ្ដើម​បោះបង់​ការ​មើល​ទូរទស្សន៍​បណ្ដើរៗ។ កម្មវិធី​ផ្ញើ​សារ កំពុង​ប្រជែង​នឹង​ការ​ប្រើ​អ៊ីមែល។ ឧបករណ៍​វៃ​ឆ្លាត (smart devices) កំពុង​ភ្ជាប់​អ្វីៗ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង។

 

ព្យាករណ៍ ៥ យ៉ាង​ពី​អនាគត​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ

 

ដោយ​មើល​ឃើញ​បែប​នេះ លោក Henry Blodget សហ​ស្ថាបនិក នាយក​ប្រតិបត្តិ និង​ជា​និពន្ធ​នាយក​របស់ Business Insider ដែល​ជា​វិបសាយ​បច្ចេកវិទ្យា​ធំ​លើ​ពិភពលោក​មាន​ជាង ៨០​លាន visitors ក្នុង​មួយ​ខែ បាន​បង្ហាញ​ពី​ទំនោរ ៧ យ៉ាង​នៃ​អនាគត​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ៖

១. ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ឌីជីថល​កំពុង​កើន​ឡើង។ អ្វីៗ​គ្រប់​យ៉ាង (ព័ត៌មាន) នឹង​ស្ថិត​ក្នុង​កណ្ដាប់​ដៃ។

២. ការ​ចុះ​ឈ្មោះ subcribe មើល​វីដេអូ ស្ដាប់​តន្ត្រី និង​អាន​ព័ត៌មាន​តាម​ឌីជីថល (លើ​អនឡាញ) នឹង​កើន​ឡើង​ឆាប់​រហ័ស។

៣. ការ​ផ្សាយ​ពាណិជ្ជកម្ម​បែប​ឌីជីថល (លើ​វិបសាយ) នឹង​បន្ត​កាន់​តែ​ពេញ​និយម។

៤. បណ្ដាញ​ទូរទស្សន៍ យូរ​ឬ​ឆាប់​នឹង​មាន​អនាគត​ដូច​កាសែត​អ៊ីចឹង គឺ​ងាប់​បណ្ដើរៗ។

៥. បញ្ហា​អំណាច និង​ទ្រព្យ​សម្បត្តិ នឹង​ត្រូវ​គេ​ផ្ដោត​ផ្សព្វផ្សាយ​ច្រើន​ជាង​ពេល​មុន​ណាៗ​ទាំង​អស់៕

 

ប្រែ​សម្រួល៖ សុផាត
ប្រភព៖ Business Insider