រថយន្ត Land Cruiser សេរីទំនើបបើកលឿនដូចហោះសង្ស័យស្រវឹងជោគ បុករថយន្តយោធា កងដឹកជញ្ជួនលេខ៩៩ ខូចខាតយ៉ាងដំណំ

រថយន្ត Land Cruiser សេរីទំនើបបើកលឿនដូចហោះសង្ស័យស្រវឹងជោគ បុករថយន្តយោធា កងដឹកជញ្ជួនលេខ៩៩ ខូចខាតយ៉ាងដំណំ

រាជធានីភ្នំពេញ ៖ កាលពីវេលាយប់ម៉ោង១១កន្លះ ថ្ងៃទី៦ខែសីហាឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវហាន់ណូយកែង និងផ្លូវម៉ុងរឹទ្ធីស្ថិតនៅក្នុង សង្កាត់ភ្នំពេញ ថ្មីខណ្ឌសែនសុខ។រថយន្តLandCruiser សេរីទំនើបមូយគ្រឿង បុកពេញទំហឹង ត្រង់ផ្លូវបំបែកជាបួនជាមួយរថយន្តយោធារបស់កងដឹកជញ្ជួនលេខ៩៩បណ្តាល ឲ្យរងការខូចខាតយ៉ាងដំណំ តែមិនមានអ្នករងរបួសធ្ងន់ ។

ប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុបានប្រាប់ថានៅវេលាម៉ោងខាងលើគេ បានឃើញបុរសវ័យចំណាស់ម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក Lancruiser ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2AC-0207 តាមបណ្តោយផ្លូវហានណូយ ក្នុង ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនលុះបើកមកដល់ចំណុចកើតហេតុ ដែលមានផ្លូវបែកជាបួនក៏មានរថយន្តមួយតោនកន្លះពណ៌ត្រេអ៉ីពាក់ស្លាកលេខ ខេមរភូមិន្ន និងបិទឡូហ្គោ កងដឹកជញ្ជួនលេខ៩៩ ដែលបើកដោយយុវជនម្នាក់ បានបើកមកដល់បុក ផ្គួបផ្សំ និងល្បឿនដូចគ្នាផងនោះ ធ្វើឲ្យរថយន្តទាំងពីរ បុកគ្នាពេញទំហឹងនិងវិលជាច្រើនជុំរងការខូចខាតយ៉ាងដំណំដូចគ្នាហើយភ្លាមៗ នោះគេបានឃើញម្ចាស់រថយន្តLandCruiser បានហៅខ្នីខ្នារមកដោះស្លាកលេខ ចេញពីរថយន្តទកផងដែរ។ ក្រោយកើតហេតុរថយន្តទាំងពីរ ព្រមស្មើគ្នាគ្មាន ខាងណាសងខាងណានោះទេ៕

រថយន្ត Land Cruiser សេរីទំនើបបើកលឿនដូចហោះសង្ស័យស្រវឹងជោគ បុករថយន្តយោធា កងដឹកជញ្ជួនលេខ៩៩ ខូចខាតយ៉ាងដំណំ រថយន្ត Land Cruiser សេរីទំនើបបើកលឿនដូចហោះសង្ស័យស្រវឹងជោគ បុករថយន្តយោធា កងដឹកជញ្ជួនលេខ៩៩ ខូចខាតយ៉ាងដំណំ