ឆ្លងចរន្ត ឆេះរថយន្តក្រុង រិទ្ធិ មុន្នី អ្នកដំណើរស្លាប់ និងរបួសច្រើននាក់ នៅក្រុងបាត់ដំបង

ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង១១យប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ រថយន្ត ក្រុងរបស់ក្រុមហ៊ុនរិទ្ធិមុន្នី ដែលចេញដំណើរ ពីប៉ោយប៉ែត ទៅរាជធានី ភ្នំពេញ ត្រូវអគ្គីភ័យ ឆាបឆេះ សល់តែគ្រោងដែក នៅតាមផ្លូវ ក្រវ៉ាត់ក្រុងបាត់ដំបង ស្ថិតក្នុងភូមិ ព្រៃកូនសេក សង្កាត់អូរម៉ាល់ ក្រុង-ខេត្តបាត់ដំបង បណ្តាលមកពី ឆ្លងចរន្តអគ្គីសនី ប្រព័ន្ធភ្លើងក្នុងរថយន្ត ក្នុងនោះមានអ្នករបួស៤នាក់ ក្នុងនោះ ក្មេងតូចម្នាក់ និងស្លាប់ម្នាក់ វ័យប្រហែល ៤២ឆ្នាំ។

ប្រជាពលរដ្ឋនៅក្បែរនោះបានឲ្យដឹងថារថយន្តក្រុងនេះបានធ្វើដំណើរក្នុងគោល ដៅទៅភ្នំពេញ ប៉ុន្តែ ពេលកំពុងបើកសុខៗ ស្រាប់តែមានផ្សែងហ៊ុយចេញ ពី រថយន្ត ភ្លាមនោះក៏បង្កឲ្យមានអណ្តាតភ្លើង ហើយអ្នកបើកបរ បានឈប់រថយន្ត ឲ្យអ្នកដំណើរចុះ ដោយពុំបានយករបស់របរចេញពីរថយន្តនោះទេ។

បើតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ក្រោយពីអ្នកដំណើរចុះពីរថយន្ត អស់ នោះ កម្លាំងពន្លត់អគ្គិភ័យ ក្រុងបាត់ដំបងបានមកអន្តរាគមន៍បាញ់ពន្លត់ តែមិន អាចជួយទាន់នោះទេរថយន្តក្រុងនោះក៏ត្រូវឆេះទាំងស្រុងតែម្តងក្រោយមកពេល ដែលក្រុមពន្លត់គ្រប់គ្រងស្ថានការបាន ហើយភ្លើងក៏រលត់នោះ ក្រុមសមត្ថកិច្ច បានឡើងទៅលើរថយន្តមើល ក៏ស្រាប់តែឃើញស្រ្តីម្នាក់បានស្លាប់យ៉ាងវេទនា បំផុតក្នុងរថយន្តក្រុងនោះ៕

ឆ្លងចរន្ត ឆេះរថយន្តក្រុង រិទ្ធិ មុន្នី អ្នកដំណើរស្លាប់ និងរបួសច្រើននាក់ នៅក្រុងបាត់ដំបង ឆ្លងចរន្ត ឆេះរថយន្តក្រុង រិទ្ធិ មុន្នី អ្នកដំណើរស្លាប់ និងរបួសច្រើននាក់ នៅក្រុងបាត់ដំបង ឆ្លងចរន្ត ឆេះរថយន្តក្រុង រិទ្ធិ មុន្នី អ្នកដំណើរស្លាប់ និងរបួសច្រើននាក់ នៅក្រុងបាត់ដំបង