បាញ់ប្រហារ​ក្នុង​ផ្សារ​មួយ​នៅ​ឥណ្ឌា​អ្នក​ស្លាប់​កើនឡើង

អាជ្ញាធរ​រាយការណ៍​ថា តុល្យការ​នៃ​ការ​បាញ់ប្រហារ​មួយ​កាលពី​ថ្ងៃ​ទី​៥ សីហា កន្លង​មកនេះ នៅ​ភាគ​ឦសាន​ប្រទេស​ឥណ្ឌា អ្នក​ស្លាប់​ឡើង​ដល់​១៥​នាក់ ខណៈ​អ្នក​របួសធ្ងន់​៣​នាក់​ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ ។

ជនប្រដាប់អាវុធ​ច្រើន​នាក់​កាលពី​ថ្ងៃ​ទី​៥ សីហា នោះ បាន​បាញ់ប្រហារ​ក្នុង​ផ្សារ​នេះ ហើយ​តុល្យការ​ដំបូង​រៀបរាប់​ពី​មនុស្ស​ស្លាប់​១២​នាក់​។ ក្នុង​ចំណោម​អ្នក​ស្លាប់មាន​ជន​សកម្មប្រយុទ្ធ​ម្នាក់​បាន​ចលនា​រណសិរ្ស​ប្រជាធិបតេយ្យ​ជាតិ BODOLAND (NDFB) ជា​ក្រុម​បំបែក​ខ្លួន​ត្រូវ​ហាមឃាត់ ដែល​ទាមទារ​ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ​នូវ​ឯករាជ្យ​សម្រាប់​ពួក​កុលសម្ព័ន្ធ​ដើម​ម្ចាស់​ស្រុក BODO ។

យោង​តាម​ប៉ូលិស​ថា មនុស្ស​៦​នាក់​បាន​ធ្វើការ​វាយប្រហារ​នេះ ហើយ​ម្នាក់​ត្រូវ​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​ដែល​ដេញ​តាម​ពួក​គេ ។

រដ្ឋមន្ត្រី​សុខាភិបាល​រដ្ឋ​អាសា​ម លោក HIMANTA BISWA SARMA ថ្លែងប្រាប់ AFP ថា មនុស្ស​ម្នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​៦ សីហា រួម​ជាមួយ​អ្នក​របួសធ្ងន់​២​នាក់​ទៀត ។

តុល្យការ​អ្នក​ស្លាប់​នា​ពេល​នេះ​ឡើង​ដល់​១៥​នាក់ ក្នុង​នោះ​មាន​ជន​សកម្មប្រយុទ្ធ​ម្នាក់ ។ រដ្ឋមន្ត្រី​រូប​នោះ​បន្ត​ថា ទាហាន និង​ប៉ូលិស​ប្រមាណ​ជា​៩០០​នាក់ ត្រូវ​បាន​បញ្ជូន​មក​បន្ថែម​កម្លាំង​នៅ​កន្លែង​វាយប្រហារ​ស្ថិត​នៅ​ចម្ងាយ​២២០​គីឡូម៉ែត្រ ពី​ទីក្រុង​ហ្គូ​វ៉ា​ហា​ទី រដ្ឋធានី​នៃ​រដ្ឋ​អាសា​ម ជិត​ព្រំដែន​ជាមួយ​ប្រទេស​ប៊ូ​តាន ៕