ដេនី ក្វាន់ ​សម្ពោធ​ហាង​២ ​គិត​តែ​តម្លៃ​កន្លែង​​​​អស់​ជាង​៦០​ម៉ឺន​ដុល្លារ​

“និយាយ​ទៅ បើ​គិត​ពី​ផ្ទះ​ពីរ​ល្វែង​ដែល​យក​មក​ធ្វើ​កន្លែង​លក់​គ្រឿង​សង្ហារឹម និង​ សាឡន ​នេះ​អស់​ច្រើន​ណាស់​បង​អើយ ព្រោះ​ផ្ទះ​នេះ​មួយ​ល្វែង​ជាង​៣០​ម៉ឺន​ដុល្លារ។ អីចឹង​បើ​គិត​ទាំង​សម្ភារៈ​ផ្សេង​ៗ​ទៀត​គឺ​អស់​ច្រើន​ដែរ… ​បង”។ សម្ដី ដេនី ក្វាន់ ​ក្នុង​ឱកាស​សម្ពោធ​ហាង​ទាំង​២​ កាល​ពី​ល្ងាចមិញ។

 

ដេនី ក្វាន់ ​សម្ពោធ​ហាង​២ ​គិត​តែ​តម្លៃ​កន្លែង​​​​អស់​ជាង​៦០​ម៉ឺន​ដុល្លារ​

 

ដេនី ក្វាន់ ​បាន​បន្ថែម​ទៀត​ថា​ខ្លួន​បើក​ការ​រក​ស៊ី​នេះ ដើម្បី​ជា​របរ​យូរ​អង្វែង​មួយ​នៅ​ពេល​ដែល​ខ្លួន​ចាស់​ទៅ ខណៈ​ដែល​ប្រាក់​​យក​មក​បើក​នេះ គឺ​នាង​ទទួល​បាន​ពី​គ្រួសារ​របស់​នាង។ មួយ​វិញ​ទៀត ត្បិត​តែ​វា​មិន​មែន​ជា​កន្លែង​ដែល​អស្ចារ្យ​អ្វី​មែន ប៉ុន្តែ​តារា​ស្រី​ស្រស់​ស្អាត​រូប​នេះ រំពឹង​នឹង​ទទូល​បាន​ភ្ញៀវ​ច្រើន​មក​ចូល​និង​ទិញ​សម្ភារៈ​ផ្សេង​ៗ ព្រោះ​ផលិត​ផល​ទាំង​អស់ នាង​សុទ្ធ​តែ​យក​មក​ពី​ក្រៅ​ប្រទេស​។

 

ដេនី ក្វាន់ ​សម្ពោធ​ហាង​២ ​គិត​តែ​តម្លៃ​កន្លែង​​​​អស់​ជាង​៦០​ម៉ឺន​ដុល្លារ​

 

ដោយ​គ្រាន់​តែ​ផ្ទះ​២​ល្វែងដែល​ស្ថិតនៅ​ជិត​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ជា​កម្មសិទ្ធ​របស់​នាងនេះ​ ​មាន​​តម្លៃ​​​ជាង​៦០​ម៉ឺន​ដុល្លារ​​ទៅ​ហើយ ខណៈ​ដែល​ ដេនី ក្វាន់ ​ត្រូវ​ចំណាយ​អស់​ច្រើន​ទៀត ក្នុង​ការ​រៀប​ចំ​ហាង​ទាំង​ពីរ ដោយ​ត្រូវ​ចំណាយ​ទៅ​លើ​សម្ភារៈ ទៅ​លើ​បុគ្គលិក​លក់ ​និង​ជាង​ដែល​មាន​ជំនាញ​ច្រើន​រូប​ទៀត ក្នុង​ការ​ដំណើរ​ការ​ហាង សាឡន ​ដែល​មាន​ស្ដង់ដា​មួយ​នេះ។ ដោយ​បូក​ជា​ទឹក​ប្រាក់​ទៅ គិត​កៀក​នឹង​ក្បែរ​លាន​ដុល្លារ​ទៅ​ហើយ។

 

ក្នុង​ពិធី​សម្ពោធ​ល្ងាច​មិញ​នេះ​ មាន​វត្តមាន​អ្នក​សិល្បៈ និង​អ្នក​ជំនួញ​សរុប​ទាំងអស់ ១៥ តុ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​មាន​ការ​ផ្ដល់​កិត្តិយស​របស់​ឯកឧត្តម ថៃ នរៈសិត្យា រដ្ឋ​លេខា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ចូលរួម​កាត់​ខ្សែ​បូរណ៍​បើក​សម្ពោធ​ថែម​ទៀត​ផង៕

 

ដេនី ក្វាន់ ​សម្ពោធ​ហាង​២ ​គិត​តែ​តម្លៃ​កន្លែង​​​​អស់​ជាង​៦០​ម៉ឺន​ដុល្លារ​

 

ដេនី ក្វាន់ ​សម្ពោធ​ហាង​២ ​គិត​តែ​តម្លៃ​កន្លែង​​​​អស់​ជាង​៦០​ម៉ឺន​ដុល្លារ​

 

ដេនី ក្វាន់ ​សម្ពោធ​ហាង​២ ​គិត​តែ​តម្លៃ​កន្លែង​​​​អស់​ជាង​៦០​ម៉ឺន​ដុល្លារ​

 

ដេនី ក្វាន់ ​សម្ពោធ​ហាង​២ ​គិត​តែ​តម្លៃ​កន្លែង​​​​អស់​ជាង​៦០​ម៉ឺន​ដុល្លារ​

 

ដេនី ក្វាន់ ​សម្ពោធ​ហាង​២ ​គិត​តែ​តម្លៃ​កន្លែង​​​​អស់​ជាង​៦០​ម៉ឺន​ដុល្លារ​

 

ដេនី ក្វាន់ ​សម្ពោធ​ហាង​២ ​គិត​តែ​តម្លៃ​កន្លែង​​​​អស់​ជាង​៦០​ម៉ឺន​ដុល្លារ​

 

ដេនី ក្វាន់ ​សម្ពោធ​ហាង​២ ​គិត​តែ​តម្លៃ​កន្លែង​​​​អស់​ជាង​៦០​ម៉ឺន​ដុល្លារ​

 

អត្ថបទ៖ទ្រី រ៉ាវី