លោក យ៉ែម ហេម​រ៉ា​ត ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ប្រចាំ​ច្រក​អូរ​រំដួល​ទទួល​ការពិន័យ​ព្យួរការងារ​ពី​អគ្គ​នាយគយ បាន​មួយ​ដ​ង្ហិ​ម​ចង្រិត ឮថា​កំពុង​រត់ការ​វិល​ទៅ​កន្លែង​ខ្លាញ់​វិញ​

 ខេត្តបាត់ដំបង​៖​ លោក យ៉ែម ហេម​រ៉ា​ត ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ប្រចាំ​ច្រក​អូរ​រំដួល ស្ថិត​ក្នុងស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង កាលពី​អំឡុង​ខែមិថុនា ត្រូវបាន​លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កោះហៅ​ឲ្យ​មក​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​ជាច្រើន​លើ​ការដឹកនាំ​អនុវត្ត​ភារ​កច្ច​ប្រមូល​ពន្ធ​នៅ​ទីនោះ ដោយសារ​រកឃើញ មាន​ភស្តុតាង​មាន​ទាំង​ឯកសារ​ឃុបឃិត​ជាមួយ​ឈ្មួញ​នាំ​ទំនិញ​ចូល​ពី​ប្រ​ទេ​ថៃ​មាន​ភាពមិន​ត្រឹមត្រូវ​បង់ពន្ធ​មិន​គ្រប់ មាន​ក្លែង​ឯកសារ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​បាន​ចំណូល​ពន្ធ​រដ្ឋ​។ ក្រោយពី​ការកោះហៅ​នោះ​លោក​ត្រូវបាន​ព្យួរ​តំណែង​មិន បាន​វិល​ត​ត្រឡប់​មកកាន់​តួនាទី​ជា​ប្រធានការិយាល័យ​គយ​ច្រក​អូរ​រំដួល​ទៀត​ទេ ។​

​មានការ​លើកឡើងថា ក្នុងអំឡុង​លោក យ៉ែម ហេម​រ៉ា​ត នៅ​គ្រប់គ្រង​ច្រក​អូរ​រំដួល​មានការ​ឃុបឃិត​ជា មួយ​ពួក ឈ្ម​ញ​នាំ​ទំនិញ​ពី​ប្រទេស​ថៃ ដោយ​ទំនិញ​មានតម្លៃ​ខ្ពស់​កែ​ឯកសារ​ជា​ប្រ​ភេ​ទំនិញ​ជាប់ពន្ធ​កម្រិត​ទាប ហើ​ត​ទំនិញ​ខ្លះ មិន​ត្រូវបាន​បង់ពន្ធ​ចូល​រដ្ឋ​នោះទេ បែរជា​បង្គាប់​ឲ្យ​ឈ្មួញ​បង់​តាម​ការទាមទារ​គ្មាន​ក្រដាស​ស្នាម ។ ជាមួយគ្នានេះ​ក៏ កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦​សាខាគយ និង​រដ្ឋាករ​ខេត្តពោធិ៍សាត់ ចាប់បាន​ទំនិញ​គ្មាន​គុណភាព​ហើយ​បាន​រកឃើញ​ក្លែង​ឯកសារ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការនាំ​ទំនិញ​ខូចគុណភាព​នោះ​ដែល​ប្រព្រឹត្ត​ដោយ​លោក​យ៉ែម ហេម​រ៉ា​ត ដែល​បង្ហាញ​ឲ្យ​ឃើញថា​រដ្ឋ​បាត់​ចំណូល​ក្នុង​មួយខែៗ​រាប់សែន​ដុល្លារ​។​

​ទោះយ៉ាងណា​មកទល់ពេលនេះ​លេចឮ​ពី​ភ្នាក់ងារ​គយ​តូចតាច​នៅ​ច្រក​តំបន់​អូរ​រំដួល​ថា​លោក យ៉ែម ហេម​រ៉ា​ត អតីត​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​តំបន់​អូរ​រំដួល ដែល​ថ្នាក់លើ​បាន​បញ្ឈរជើង​មួយ រយៈ​នោះ នឹង​វិលត្រឡប់​ទៅរក​កន្លែង​ដើម​វិញ​ហើយ​គេ​មិនដឹងថា​នេះ​ជា​កំហុស​តូចតាច ឬក៏​ឥទ្ធិពល ទឹកប្រាក់​របស់លោក យ៉ែម ហេម បាន​ទៅ​កែប្រែ​ទណ្ឌកម្ម​ព្យួរការងារ​នោះ​ឲ្យ​រលាយបាត់​ហើយ​ឬ​យ៉ាងដូចម្តេច​នោះទេ​។ បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ថ្នាក់លើ​ចាត់​វិធាន ការ​តាម​កំហុស​ផ្តល់ឱកាស​ចង់​វិល​ទៅ​កន្លែង​ដើម​ម្តងទៀត​យ៉ាង​ស្រួល​៕

KA-07-08-2016-17 KA-07-08-2016-18