នាយកដ្ឋាន លិខិតឆ្លងដែន សម្រេចផ្ទេរ មន្រ្តីធ្វើប៉ាស្ព័រ ពីការិយាល័យ បែបបទទៅការិយាល័យ រដ្ឋបាលសរុប

ភ្នំពេញ៖ នាយកដ្ឋានលិខិតឆ្លងដែន បានចេញលិខិតបង្គាប់ការ សម្រេចផ្ទេរភារកិច្ច កញ្ញាអនុសេ នីយ៍ត្រី ខេង សុខកញ្ញា ដែលជាមន្រ្តីធ្វើប៉ាស្ព័រ អត្តលេខ៧៧១១៥ ឋានៈមន្រ្តីនៃការិយាល័យ បែបបទឲ្យទៅបំរើការងារ នៅការិយាល័យ រដ្ឋបាល-សរុប នៃនាយកដ្ឋានលិខិតឆ្លងដែនវិញ ក្រោយពីភាពអសកម្មការងារ របស់កញ្ញាត្រូវបានបង្ហោះ និងចែកចាយតគ្នាតាម បណ្ដាញសង្គមហ្វេសប៊ុក ។

ក្នុងលិខិតបង្គាប់ការនោះដែរ ប្រធាននាយកដ្ឋានលិខិតឆ្លងដែន លោក ព្រហ្ម ចាន់សុខា បាន ថ្លែងអំណរគុណចំពោះ សាធារណជនដែលបាន បង្ហោះភាពអសកម្មក្នុង នាយកដ្ឋានលិខិត ឆ្លងដែន នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ហើយក្នុងនាមលោកជាអ្នក ទទួលខុសត្រូវរបស់អង្គភាព សូមទទួលយក និងបំភ្លឺជូនសាធារណជន ឲ្យបានជ្រាប ។

កន្លងមកនាយកដ្ឋានលិខិតឆ្លងដែន បានធ្វើកិច្ចការកែសម្រួលជា ប្រចាំអំពីការផ្ដល់សេវាជូន ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង និងមានតម្លាភាពក្នុងការ ទទួលបានសេវា (ការតម្រង់ជួរ និងការចាប់លេខរៀង) និងជាពិសេសទៅទៀត ក៏បានបង្កើតឲ្យមានច្រកអាទិភាពសម្រាប់ អ្នកជំងឺ ព្រះសង្ឃ ស្រ្តីមានផ្ទៃពោះ ចាស់ជរា ជនពិការ និងកូនក្មេង ដោយមានការគាំទ្រពីប្រជា ពលរដ្ឋជាច្រើន ប៉ុន្ដែរយៈពេល ២សប្ដាហ៍ចុងក្រោយនេះ ប្រជាពលរដ្ឋបានមកធ្វើ លិខិតឆ្លង ដែនមានចំនួនច្រើនលើសលប់ ដែលធ្វើឲ្យការផ្ដល់សេវា ជូនប្រជាពលរដ្ឋរហូតដល់ម៉ោង ៧យប់ទើបបញ្ចប់ ហេតុផលនេះធ្វើឲ្យ ប្រជាពលរដ្ឋមានការរង់ចាំ មានអ្នកខ្លះមិនសប្បាយចិត្តមានការរអ៊ូរទាំ ។

ក្នុងលិខិតបានបន្ដទៀតថា ចំពោះករណីមន្រ្តីប្រើប្រាស់ ទូរស័ព្ទ នៅពេលកំពុងបំរើការជូប្រជា ពលរដ្ឋ និងភាពអសកម្មនានា នាយកដ្ឋានបានធ្វើការ អប់រំណែនាំជាប្រចាំ និងបានដាក់ពិន័យ ទៅតាមនីតិវិធី និងបទបញ្ជារបស់កងកម្លាំង នគរបាលជាតិ ជាពិសេសថ្មីនេះ បានផ្លាស់មន្រ្តី ដែលប្រព្រឹត្តខុសនឹងវិន័យ ឲ្យទៅទទួលការអប់រំ នៅការិយាល័យរដ្ឋបាល-សរុប ។

ក្នុងលិខិតបានបញ្ជាក់ថា ចំពោះស្រ្តីក្នុងរូបភាពនេះ មិនមែនជាមន្រ្តីដែលបំរើការងារនៅក្នុង នាយកដ្ឋានលិខិតឆ្លងដែនទេ ស្រ្តីនោះជាកូនប្រសាររបស់ មន្រ្តីដែលយកបាយមក ឲ្យឪពុក ក្នុង អំឡុងពេលនោះដោយខ្លួន បានផ្ទៃពោះ ពេលដើរមកបណ្ដាលឲ្យសៀតពោះ ក៏អង្គុយសម្រាក លើកៅអីរបស់មន្រ្តីរួចទាញ ទូរស័ព្ទហៅឪពុក ហើយនាយកដ្ឋាន ក៏បានធ្វើការអប់រំណែនាំ និងហាមមិនឲ្យកូនចូលកន្លែង ធ្វើការទៀតទេ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នាយកដ្ឋាន លិខិតឆ្លងដែន សម្រេចផ្ទេរ មន្រ្តីធ្វើប៉ាស្ព័រ ពីការិយាល័យ បែបបទទៅការិយាល័យ រដ្ឋបាលសរុប