គន្លឹះ ៥ យ៉ាង​ជួយ​ឱ្យ​បបូរមាត់​ពណ៌​ស៊ី​ជំ​ពូ និង មាន​សុខ​ភាពល្អ​

6 Videos


បើទោះបីមានក្រែមលាបមាត់ច្រើនចម្រុះពណ៌ឬមានតម្លៃខ្ពស់ៗបែបណាក្តីក៏មិនអាចជួយឱ្យមានការទាក់ទាញឱ្យអ្នកដទៃចាប់អារម្មណ៍ដូចបបូរមាត់ធម្មជាតិនោះដែរ ។ ហេតុនេះឃើញថាការដែលធ្វើឱ្យបបូរមាត់ស្រស់ស្អាត និង ពិសេសមានពណ៌ស៊ីជំពូទៀតនោះជារឿងចាំបាច់មិនអាចមើលរំលងបានទេ ។

នេះជារូបមន្តប្រភេទផ្លែឈើដែលអាចជួយឱ្យបបូរមាត់របស់អ្នកផ្លាស់ប្តូរពីស្លេកនិងជាំខ្មៅឱ្យមកប្តូរជាពណ៌ស៊ីជំពូយ៉ាងស្រស់ស្អាតឡើងវិញ ៖

* រូបមន្តប៊ីធ្រូត
អ្នកឃើញផ្លែឈើប្រភេទនេះមានពណ៌ស្វាយស៊ីជំពូយ៉ាងស្រស់ ដែលមើលទៅមិនគួរបរិភោគប៉ុន្តែអ្នកដឹងទេថា ពណ៌ស្វាយស៊ីជំពូរបស់រុក្ខជាតិប្រភេទនេះ នឹងអាចជួយផ្លាស់ប្តូរពណ៌បបូរមាត់របស់អ្នកឱ្យមកជាពណ៌ស៊ីជំពូយ៉ាងស្រស់ស្អាតឡើងមក ។ រូបមន្តក្នុងការអនុវត្តគឺគ្រាន់តែឱ្យនាំយកប៊ីធ្រូតស្រស់មកកិនលាយជាមួយទឹកស្អាតបន្តិចបន្តួច រួចហើយប្រើស្បៃមកធ្វើការច្រោះយកតែទឹកមកលាបលើបបូរមាត់ឱ្យសព្វផ្ទៃមុខមុនចូលដំណេកជាប់ជាប្រចាំ ។ ត្រូវទុកចោលមួយយប់ហើយធ្វើការលាងសម្អាតចេញវិញនៅពេលព្រឹក ។

ចំពោះរូបមន្តមួយទៀតគឺឱ្យនាំយកទឹកបីធ្រូតមកធ្វើការលាយផ្សំជាមួយទឺកការ៉ុត ចម្រាញ់ស្រស់ៗមកធ្វើការលាបលើបបូរមាត់ហើយទុកចោលចំនួន ១០នាទីមុននឹងធ្វើការលាងសម្អាតដោយទឹកក្តៅអ៊ុណ្ហៗចេញវិញ ។ វិធីនេះអាចជួយផ្លាស់ប្តូរបបូរមាត់ដែលសស្លេឬឡើងខ្មៅជាំរបស់អ្នកមកជាពណ៌ស៊ីជំពូយ៉ាងស្រស់ស្អាតឡើងវិញបានដោយមិនជួបការលំបាច្រើនទៀតឡើយ ។

* រូបមន្តប្រេងអូលីវ
បើចង់បានបបូរមាត់ដែលទន់ល្មើយ ហើយថេមទាំងមានពណ៌ស៊ីជំពូស្រស់ស្អាតថែមទៀតនោះឱ្យនាំយកប្រេងអូលីវប្រមាណ ២-៣ តំណក់ មកលាបលើបបូរមាត់ ។ បន្ទាប់ពីនោះឱ្យប្រើម្រាមដៃធ្វើការម៉ាស្សាលើបបូរមាត់ថ្នមៗជារង្វង់ទៅមកៗជាប់ជាប្រចាំមុនចូលដំណេក ។ ក្រៅពីនេះអាចប្រើប្រេងអូលីវមកធ្វើការលាយផ្សំជាមួយស្ករបន្តិចបន្តួចហើយយកមកលាបបបូរមាត់ត្រឹមមួយសប្តាហ៍មួយលើកនោះនឹងអាចជួយឱ្យបបូរមាត់ឡើងពណ៌ស៊ីជំពូនិងមានសុខភាពល្អហើយពិសេសទន់ភ្លន់ជាងធម្មតាផង ។

* រូបមន្តស្ត្របឺរី
ផ្លែឈើត្រកូលបឺរីមិនបានមានចំណែកក្នុងការជួយជំនួយភ្នែកតែម្យ៉ាងប៉ុណ្ណោះទេ ប៉ុន្តែផ្លែឈើប្រភេទនេះនៅជំនួយ និង ថែបំប៉នបបូរមាត់ដែលធ្លាប់តែខ្មៅជាំឱ្យត្រឡប់មកជាពណ៌ស៊ីជំពូមួយចំនួនឡើងវិញ ។

វិធីអនុវត្ត : ឱ្យនាំយកផ្លែស្ត្របឺរីមកធ្វើការបុកឱ្យម៉ត់ រួចច្រោះយកតែចំណែកទឹកប្រមាណ ១ស្លាបព្រាបាយ បន្ថែមទឹកប្រទាលកន្ទុយក្រពើ និង ទឹកឃ្មុំចុះបន្តិចបន្តួច។បន្ទាប់ពីនោះឱ្យប្រើម្រាមដៃបៀកទៅលើគ្រឿងផ្សំលាបបបូរមាត់ថ្នមៗ ។

គន្លឹះ ៥ យ៉ាង​ជួយ​ឱ្យ​បបូរមាត់​ពណ៌​ស៊ី​ជំ​ពូ និង មាន​សុខ​ភាពល្អ​

ត្រូវឧស្សាហ៍អនុវត្តវិធីនេះឱ្យជាប់ជាប្រចាំក្នុងមួយសប្តាហ៍ ៣-៤ លើក នឹងជួយឱ្យមានការផ្លាស់ប្តូរបបូរមាត់ស្រស់ស្អាតជាងមុនពុំខាន ។

* រូបមន្តទទឹម
ព្រោះថាផ្លែទទឹមមានវីតាមីន C ខ្ពស់មិនចាញ់ផ្លែឈើប្រភេទដទៃទៀតឡើយ ។ វិធីអនុវត្តគឺគ្រាន់តែឱ្យនាំយកគ្រាប់ទទឹម ១ ស្លាបព្រាបាយមកបុកឱ្យម៉ត់ បន្ថែមទឹកដោះគោឆៅ និង ទឹកផ្កាកុលាប ចូលទៅបន្តិចបន្តួច ។ ត្រូវកូរចំណែកលាយផ្សំបញ្ចូលគ្នាលាបចុះទៅលើបបូរមាត់ឱ្យសព្វ និង ព្រមទាំងប្រើចុងម្រាមដៃម៉ាស្សាទៅមក រួចធ្វើការលាងដោយទឹកក្តៅអ៊ុណ្ហៗចេញវិញ ។

គន្លឹះ ៥ យ៉ាង​ជួយ​ឱ្យ​បបូរមាត់​ពណ៌​ស៊ី​ជំ​ពូ និង មាន​សុខ​ភាពល្អ​

រូបមន្តមួយនេះក៏អាចជួយផ្លាស់ប្តូរបបូរមាត់ឡើងទន់ភ្លន់ និង ពិសេសជួយឱ្យមានស្បែកភ្លឺថ្លាមើលទៅស្រស់ស្អាតគួរជាទីប្រទាក់ភ្នែកអ្នកដទៃ ។

* រូបមន្តត្រសក់ផ្អរ

គន្លឹះ ៥ យ៉ាង​ជួយ​ឱ្យ​បបូរមាត់​ពណ៌​ស៊ី​ជំ​ពូ និង មាន​សុខ​ភាពល្អ​

យកត្រសក់ផ្អរមកត្រាំឱ្យត្រជាក់ រួចចិតជាបន្ទះស្តើងៗទុកសម្រាប់ប្រើខាត់លើបបូរមាត់ទៅមកឱ្យបានប្រមាណ ៥ នាទី ។ ត្រូវអនុវត្តក្នុងមួយថ្ងៃមួយលើកនោះនឹងជួយឱ្យបបូរមាត់ដែលធ្លាប់តែខ្មៅជាំនោះ ត្រឡប់មកស្រស់ស្អាត និង មានសភាពទន់ភ្លន់ថែមទៀត ៕

                                                             ដេប៉ូ