ព្រឹក​មិ​ញ ! បុរស​ម្នាក់​ធ្លាក់​ពីលើ​រនាស់​បាក់​.កស្លាប់

ខេត្តកំពត ៖ ក្រុម​គ្រួសារ​សាច់ញាតិ​បាន​នាំ​គ្នា​យំសោក​ស្តាយ​គ្រប់​ៗ​គ្នា បន្ទាប់​ពី​បុរស​ម្នាក់​បាន​ធ្លាក់​ពីលើ​រនាស់​បាក់​ក​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៦ នៅ​កណ្ដាល​វាលស្រែ​ក្នុងភូមិ​ភូមិ​ត្រពាំង​លើក ឃុំ​ក្រាំង​ស្បូវ ស្រុក​ឈូក ខេត្តកំពត ។

លោក សិលា សំ​រិ​ទ្ធ​វិបុល អធិការ​នគរបាល​ស្រុក​ឈូក បាន​ឲ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​រង​គ្រោះ​ឈ្មោះ ឃឹម សុខ អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​លើក ឃុំ​ក្រាំង​ស្បូវ ស្រុក​ឈូក ខេត្តកំពត ។

លោក សិលា សំ​រិ​ទ្ធ​វិបុល ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​បុរស​វ័យ​ចំណាស់​រង​គ្រោះ​បាន​ទឹម​ក្របី​ទៅ​រាស់​ដីស្រែ ពេល​កំពុង​តែ​ជិះ​រនាស់​រាស់​ដីស្រែ​នោះ​ស្រាប់តែ​ក្របី​ផ្អើល​បោល​យ៉ាង​លឿន​ធ្វើ​ឲ្យ​គាត់​ធ្លាក់​ពីលើ​រនាស់​បាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​កណ្ដាល​វាលស្រែ ។

លោក​អធិការ​នគរបាល​ស្រុក​ឈូក​បញ្ជាក់​ថា ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​ធ្វើ​ក្រុម​គ្រួសារ​សាច់ញាតិ​យំ​ស្តាយស្រណោះ​យ៉ាង​ខ្លាំង ៕