មើល​វីដេអូ​ពី​លើ​អាកាសនៃ​​សំណង់ ​​៥ ប៊ីលាន​ដុល្លារ របស់​​​អគារ​ថ្មី Apple

សល់​តែ ៤ ខែ​ទៀត​ប៉ុណ្ណោះ អគារ​ដ៏​ទំនើប​ថ្មី​ទី​២ របស់​ក្រុមហ៊ុន Apple (Apple Campus 2) នឹង​ត្រូវ​រួច​រាល់​ជា​ស្ថាពរ។ ២​ថ្ងៃ​មុន Apple បាន​បង្ហាញ​វីដេអូ​ថត​ពី​លើ​អាកាស​នៃ​សំណង់​ថ្មី​មួយ​នេះ ដែល​ធ្វើ​ឲ្យ​គេ​ស្ញប់ស្ញែង៖

 

 

Apple Campus 2 ចាប់​ផ្ដើម​សាងសង់​នៅ​ចុង​ខែ​ឆ្នាំ​២០១៣ បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៦ ដែល​លាត​សន្ធឹង​លើ​ផ្ទៃដី ៧១ ហិចតា នៅ​ទីក្រុង Cupertino រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក ដោយ​ចំណាយ​ការ​សាង​សង់ ៥ ប៊ីលាន​ដុល្លារ (ថ្លៃ​ដី ១៦០ លាន​ដុល្លារ)។ អគារ​នេះ​អាច​ដាក់​បុគ្គលិក​បាន ១៣ ០០០ នាក់ ដែល​នឹង​ផ្លាស់​មក​ជា​ផ្លូវ​ការ​នៅ​ដើម​ឆ្នាំ​២០១៧។ ៨០% នៃ​សំណង់ គឺ​ពណ៌​បៃតង ដោយ Apple នឹង​ដាំ​ដើម​ឈើ ៧០០០ ដើម ជាមួយ​ ៣០០ ពូជ​ផ្សេងៗ​គ្នា រួម​ទាំង​ឈើ​ហូប​ផ្លែ​ផង​ដែរ។

 

ក្រៅ​ពី​នេះ មាន​កន្លែង​ហាត់​កីឡា រត់​លេង ជិះ​កង់ បាល់​បោះ និង​តិន្នីស​សម្រាប់​បុគ្គលិក។ ឯ​ចំណត​វិញ មាន ៤២ ០០០ កន្លែង​ឯណោះ៕

 

ដោយ៖ សុផាត