យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាល់​ហ្សេ​រី​ថា​បាត់ដាន​ចុះ​ចត​នៅ​ក្រុង​អាល់​ហ្សេ

ក្រុមហ៊ុន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៦ សីហា ថា យន្តហោះ​ប៊ូ​អីុង​៧៣៧-៦០០​មួយ​គ្រឿង របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាល់​ហ្សេ​រី AIR ALGERIE ជាមួយ​អ្នកដំណើរ​៩៧​នាក់ ដែល​ប្រកាស​ថា បាត់ដាន​ពី​អេ​ក្រង់​រ៉ា​ដា​កាលពី​ថ្ងៃ​ទី​៦ សីហា ដោយសារ​ព័ត៌មាន​ជា​ច្រើន​ក្រោយ​ហោះ​ចេញពី​ទីក្រុង​អាល់​ហ្សេ​ទៅ​កាន់​ទីក្រុង​ម៉ា​រសី បារាំង បាន​ហោះ​វិល​មក​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ ក្រុង​អាល់​ហ្សេ HOUARI BOUMEDIENE វិញ​ដោយសារ​បញ្ហា​បច្ចេកទេស ។

លោកស្រី MOUNIA BERTOUCHE នាយិកា​ផ្នែក​ទំនាក់ទំនង​របស់​ក្រុមហ៊ុន​និយាយ​ថា យើង​ពុំ​មាន​បាត់​យន្តហោះ​ណាមួយ​ពី​រ៉ា​ដា​ឡើយ ។ អ្នក​បើក​យន្តហោះ​នោះ​កំណត់​ឃើញ​ពី​ភាព​មិន​ប្រក្រតី​មួយ ហើយ​បាន​បើក​យន្តហោះ​បក​ក្រោយមក​កាន់​ក្រុង​អាល់​ហ្សេ​វិញ ជា​ការ​ប្រុង​ប្រយ័ត្ន ។ អ្នកដំណើរ​៩៧​នាក់​នៃ​យន្តហោះ ជើងហោះហើរ AH 1020 សុទ្ធតែ​សុខ​សប្បាយ ហើយ​បន្ទាប់​មក​ទៅ​កាន់​ក្រុង​ម៉ា​រសី​វិញ តាម​យន្តហោះ​មួយ​គ្រឿង​ទៀត ។

សារព័ត៌មាន​ជា​ច្រើន​រៀបរាប់​ពី​ការ​បាត់ដាន និង​ពី​ការ​ធ្លាក់​ជាយថាហេតុ​នៃ​យន្តហោះ​នោះ​ក្នុង​ដែនទឹក​នៃ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ៕