អ្នកនឹងរន្ធត់ចិត្ត ពេលដឹងអាយុពិត របស់តារាម៉ូដែលស្រស់ស្អាតម្នាក់នេះ!

ជប៉ុន៖ តារាម៉ូដែលស្រីជប៉ុន នាង Risa Hirako បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ លើរូបសម្ផស្សរបស់នាងយ៉ាងខ្លាំង ថ្វីបើនាងមានវ័យ៤៥ឆ្នាំទៅហើយក្តី។

ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកចុចFollow ក្នុងគណនីInstagram របស់នាង Risa Hirako បានកើនឡើងជាលំដាប់ រហូតដល់ពេលនេះ គឺច្រើនជាង៩ម៉ឺននាក់ឯណោះ ដែលជាចំនួនមួយដ៏ច្រើនលើសលប់បំផុត។  

ជាពិសេសទៀតនោះ ក៏មានអ្នកតាមដានរបស់នាងមួយចំនួន បានតក់ស្លុតផងដែរ ក្រោយពេលបានដឹងអាយុពិតរបស់នាង ដែលមិនសាកសមនឹងរូបសម្រស់បន្តិចសោះតែម្តង៕

ចង់ដឹងថា តារាម៉ូដែលស្រីវ័យចាស់មុខក្មេងរូបនេះ ស្រស់ស្អាតដូចគេនិយាយយ៉ាងណា តោះមើលរូបថតនាងទាំងអស់គ្នា៖ 

ប្រភព ៖
lollipop

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកសម្រាប់ តារាស្រីតៃវ៉ាន់ វ័យ៤០ឆ្នាំ នាង Vivian Hsu ក៏បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍លើរូបសម្រស់របស់នាងដែរ។

តារាស្រីជនជាតិ តៃវ៉ាន់ម្នាក់ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល ជាមួយនឹងសម្រស់របស់នាង បន្ទាប់ពីបានដឹង អាយុពិត រួចមកដែលគ្រប់គ្នា តែងតែសរសើរពីសម្រស់ ដ៏ស្រស់ស្អាតពីធម្មជាតិរបស់នាង មិនដាច់ពីមាត់ ជាមួយនឹងភាពក្មេងវ័យ មិនចេះចាស់នោះ។

តាមប្រភពព័ត៌មានបាន ឲ្យដឹងថា តារាស្រីម្នាក់នេះមាន ឈ្មោះ Vivian Hsu ដែលមានអាជីព ជាតារាចំរៀង, សម្ដែង និងជាតារាបង្ហាញម៉ូត ហើយនាពេលខាងមុខនេះ នាងនឹងឈានចូលវ័យ ៤០ឆ្នាំ ផងដែរ។ បន្ថែមឲ្យដឹងទៀតថា កាលពីប៉ុន្មានថ្ងៃមុននេះ នាងបានសរសេរបង្ហោះនៅលើ ហ្វេសប៊ុកថា «ខ្ញុំចាប់ផ្ដើមធ្វើការ តាំងពីអាយុ ១៤ឆ្នាំ ហើយអ្វីដែលខ្ញុំសោកស្ដាយខ្លាំងបំផុតនោះ គឺមិនសិក្សានៅសាកលវិទ្យាល័យ និងបញ្ចប់ការងារសង្គម ដោយាសារតែការងារនេះ បានផ្ដល់ចំនេះដឹងដល់ខ្ញុំ យ៉ាងច្រើន» ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន ខែកុម្ភ: តារាស្រីរូបស្អាតម្នាក់នេះ បានចុះបញ្ជីអាពាហ៍ពិពាហ៍ ជាមួយនឹងពាណិជ្ជករសិង្ហបុរី និងបានប្រារព្ធពិធី អាពាហ៍ពិពាហ៍ របស់ពួកគេនៅលើកោះ បាលី កាលពីចុងខែមិថុនា ឆ្នាំមុន។

ជាមួយគ្នានេះ កាលពីថ្ងៃ ទី ១៩ មិនា ឆ្នាំ២០១៥ ជាថ្ងៃខួបកំណើតរបស់នាង ដែលចូលវ័យ ៤០ឆ្នាំ ប៉ុន្តែបើមើលពីសម្រស់របស់នាង ខាងក្រៅវិញ ពិតជាមិនគួរឲ្យជឿ ទាល់តែសោះ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload