រំ​ឭក​ស្ត្រី​ម្នាក់​ចាក់​រូបសាក់​ស្ទើរ​ពេញ​រាងកាយ ​រហូត​អាច​បំបែក​កំណត់ត្រា​ពិភពលោក

6 Videos


ស្ត្រីជនជាតិអាមេរិកម្នាក់ត្រូវបានចុះក្នុងបញ្ជីកំណត់ត្រាពិភពលោក«Guinness World Record» ដែលអាចបំបែកកំណត់ត្រាជាស្ត្រីមានចាក់រូបសាក់លើខ្លួនច្រើនជាងគេបំផុតលើសាកលលោក ។

រំ​ឭក​ស្ត្រី​ម្នាក់​ចាក់​រូបសាក់​ស្ទើរ​ពេញ​រាងកាយ ​រហូត​អាច​បំបែក​កំណត់ត្រា​ពិភពលោក

តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីខាងលើមានឈ្មោះ Julia Gnuse និង មានរហស្សនាមថា «illustrated lady» ។ រាងកាយរបស់ Julia Gnuse ៩៥ ភាគរយគឺមានចាក់រូបសាក់ដែលហេតុដូចនេះហើយទើបនាងអាចក្លាយជាស្ត្រីដែលមានរូបសាក់ច្រើនជាងគេលើសាកលលោក ។

រំ​ឭក​ស្ត្រី​ម្នាក់​ចាក់​រូបសាក់​ស្ទើរ​ពេញ​រាងកាយ ​រហូត​អាច​បំបែក​កំណត់ត្រា​ពិភពលោក

នាង Julia Gnuse បាននិយាយឲ្យដឹងដែរថា ហេតុដែលនាងសម្រេចចិត្តចាក់រូបសាក់ពេញខ្លួនដូចនេះគឺដោយសារតែខ្លួនរបស់នាងកើតមានជំងឺសើស្បែកម្យ៉ាង ដែលគ្មានថ្នាំណាអាចព្យាបាលបានឡើយ ហើយរូបសាក់ទាំងនេះគឺដើម្បីជួយបិទបាំងស្លាកស្នាមជំងឺសើស្បែករបស់នាងតែប៉ុណ្ណោះ ៕ (ប្រភព៖ ស៊ីស៊ីធីវី) កុសល

រំ​ឭក​ស្ត្រី​ម្នាក់​ចាក់​រូបសាក់​ស្ទើរ​ពេញ​រាងកាយ ​រហូត​អាច​បំបែក​កំណត់ត្រា​ពិភពលោករំ​ឭក​ស្ត្រី​ម្នាក់​ចាក់​រូបសាក់​ស្ទើរ​ពេញ​រាងកាយ ​រហូត​អាច​បំបែក​កំណត់ត្រា​ពិភពលោក