ឆោម និមល យក​រ៉ូ​ប​ដែល​ទុកចោល​ ១០ ​ឆ្នាំ​ហើយ​មក​ស្លៀក​វិញ​

6 Videos


គេនៅតែចងចាំចំពោះតារាចម្រៀងរ៉េប ឆោម និមល បើទោះជានាងបានទៅរស់នៅ សហរដ្ឋអាមេរិកច្រើនឆ្នាំហើយក្តីតែថ្មីៗនេះនាងបានបង្ហោះរូបភាពរ៉ូបដែលនាងទុកចោល១០ឆ្នាំមក ហើយយកមកស្លៀកវិញឃើញថាត្រូវម៉ាច់ដដែល ។

ជាមួយនឹងការបង្ហោះរូបថត ១ សន្លឹក នាងក៏បានសរសេរសារដោយភ្ជាប់ជាមួយនឹងពាក្យរៀបរាប់ថា ៖ “ដែលរ៉ូបមួយនេះ អូនទុកវាចោលដប់ឆាំ្នគត់ ឥឡូវទើបតែពាក់វាចូល សប្បាយចិត្តណាស់ អរគុណដល់ទាំងអស់គ្នា កុំទៅខ្វល់គិតច្រើននាំឲ្យយើងកាន់តែធាត់…”  ។ យ៉ាងណាក្តី រ៉ូបមួយនេះ មើលទៅទំនងជាសិចស៊ីបន្តិចតែក៏ស្រស់ស្អាតដែរ ។

ឆោម និមល យក​រ៉ូ​ប​ដែល​ទុកចោល​ ១០ ​ឆ្នាំ​ហើយ​មក​ស្លៀក​វិញ​

អស់រយៈពេលជិត ២០ ឆ្នាំហើយដែលតារាចម្រៀងសំនៀងក្រអួនត្រូកូលឆោមគឺ ឆោម និមល បានចេញទៅរស់នៅលើទឹកដីនៃសហរដ្ឋអាមេរិក ។ តារាចម្រៀងរូបនេះធ្លាប់បង្ហើបអំពីចំណងស្នេហ៍របស់នាងពិសេស អំពីគម្រោងចង់រៀបការនៅ ស្រុកខ្មែរជាមួយគូដណ្តឹងរបស់នាងមកពីសហរដ្ឋអាមេរិកកាលពីពេលកន្លងទៅតែក៏បាត់ស្ងាត់ទៅវិញ ។

ឆោម និមល យក​រ៉ូ​ប​ដែល​ទុកចោល​ ១០ ​ឆ្នាំ​ហើយ​មក​ស្លៀក​វិញ​

យូរៗម្តងគេបានឃើញវត្តមានតារាចម្រៀង ឆោម និមល វិលមកច្រៀងក្នុងស្រុកដែលពេល ខ្លះនាងបានទាំងនាំក្រុមចម្រៀងក្រុមតន្ត្រី “Dengue Fever” របស់នាងដែលល្បីល្បាញនៅ សហរដ្ឋអាមេរិកមកបង្ហាញសមត្ថភាពនៅកម្ពុជាផងដែរ។ នាងធ្លាប់បានធ្វើឲ្យគេភ្ញាក់ផ្អើលដោយនាងទម្លាយដំណឹងថានាងបានសម្រេចចិត្តភ្ជាប់ពាក្យ ជាមួយបុរសជនជាតិអាមេរិកបាត់ទៅហើយដោយពិធីភ្ជាប់ពាក្យនោះបានធ្វើឡើងនៅពេលដែលអ្នក នាងកំពុងសម្តែងហើយអនាគតស្វាមីឡើងដល់ឆាកសុំស្រឡាញ់ជូនចិញ្ចៀននិងចង់រៀបការតែម្តង ។

ឆោម និមល យក​រ៉ូ​ប​ដែល​ទុកចោល​ ១០ ​ឆ្នាំ​ហើយ​មក​ស្លៀក​វិញ​

នាងធ្លាប់មកលេងស្រុកកំណើតញឹកញាប់ណាស់បើគិតទៅជិត ២០ លើកទៅហើយ ព្រោះយល់ ថាស្រុកខ្មែររស់នៅស្រួលហើយរំភើបចិត្តបានឃើញប្រទេសជាតិរីកចម្រើន មនុស្សក៏កាន់តែយល់ដឹង ច្រើន។ខុសពីនៅអាមេរិកគឺកម្សត់ណាស់នៅតែម្នាក់ឯងម្នាក់ៗចេញទៅធ្វើការបាត់ៗជុំគ្នាតែពេល បុណ្យទានមិនដូចជាស្រុកយើងទេ ។

ឆោម និមល យក​រ៉ូ​ប​ដែល​ទុកចោល​ ១០ ​ឆ្នាំ​ហើយ​មក​ស្លៀក​វិញ​

ទាក់ទិននិងជីវិតគូស្រករវិញពេលនេះអ្នកនាងនិមលបានជួបគូគាប់ត្រូវចិត្តត្រូវបេះដូងហើយ ដោយបានភ្ជាប់ពាក្យជាមួយបុរសសញ្ជាតិអាមេរិករួចទៅហើយ និង បានធ្វើការស្វែងយល់ចិត្តគ្នា ៥ ទៅ ៦ ឆ្នាំហើយដែរ ។

ឆោម និមល យក​រ៉ូ​ប​ដែល​ទុកចោល​ ១០ ​ឆ្នាំ​ហើយ​មក​ស្លៀក​វិញ​

គូដណ្តឹងនាងបានធ្វើឲ្យនាងភ្ញាក់ផ្អើល គឺគាត់បានទៅយកចិញ្ចៀនភ្ជាប់ពាក្យជូននាងដល់ប្រទេសតួរគី ដោយស្គាល់គ្នារស់នៅជាមួយគ្នា ៥ ឆ្នាំទៅហើយ ។ នាងនិយាយថា ពេលនោះនាងស្រឡាំងកាំងយល់ថា យើងដូចជាគូស្វាមីភរិយា ព្រោះនៅក្បែរគ្នា ៥ ឆ្នាំហើយ ស្រាប់តែមកសុំរៀបការ គឺពិតជារំភើប ។ អនាគតស្វាមីនាង គឺមានជំនាញជាអ្នករចនាប្លង់ អាយុបងនាង ១ ឆ្នាំជនជាតិអាមេរិកកាំង ៕

                                                                          ដេវីត

ឆោម និមល យក​រ៉ូ​ប​ដែល​ទុកចោល​ ១០ ​ឆ្នាំ​ហើយ​មក​ស្លៀក​វិញ​