តារាស្រី ម៉ាយ៉ាវីន យំឡើងញ័រមាត់ ពេលត្រូវចោរមួយក្រុម ប្លន់នៅមុខផ្ទះ ថែមទាំងរកបាញ់នាងទៀត (មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀងស្រី អ្នកនាង ម៉ាយ៉ាវីន បានបង្ហោះវីដេអូមួយទាំងកណ្តាលយប់ ក្រោយរូបនាងត្រូវចោរមួយក្រុម បានភ្ជង់ប្លន់ នៅខាងមុខផ្ទះរបស់នាង។

វីដេអូប្រមាណ២នាទី របស់អ្នកនាង ម៉ាយ៉ាវីន បាននិយាយទាំងអួលដើមក ព្រោះតែរូបនាងបានជួបរឿងដ៏សែនអាក្រក់ ត្រូវបានចោរភ្ជង់បាញ់ប្លន់ យកកាបូប និងទូរស័ព្ទដៃ។ 

ចំពោះហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦។ ហើយបើតាមរៀបរាប់ក្នុងវីដេអូ បានឲ្យដឹងថា តារាស្រីរូបនេះ បានចេញពីធ្វើការទាំងយប់ ហើយគ្រាន់តែទៅដល់ផ្ទះ ចុះពីឡានបន្តិច ស្រាប់តែមានក្រុមចោរមានគ្នា២នាក់ បានភ្ជង់ប្លន់ស្រស់ៗតែម្តង ហើយច្រាននាងឲ្យដួលដី និងរកបាញ់នាងទៀត តែសំណាងល្អ បាញ់អត់ចេញ៕

ចង់ដឹងថា រូបនាងបាននិយាយអ្វីខ្លះ ពាក់ព័ន្ធនឹងការប្លន់កាបូប តោះស្តាប់ទាំងអស់គ្នា៖  

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក តារា Facebook រំដួលលិចទឹក ក៏ធ្លាប់ត្រូវចោរឆក់កាបូបផងដែរ កាលពីលើកមុន ដែលត្រូវបានបាត់បង់ទ្រព្យសម្បត្តិជាច្រើន។

តារា Facebook ដែលពូកែតុបតែងខ្លួនបែបប្លែកៗ ខុសពីគេ រហូតល្បីល្បាញពេញផ្ទៃប្រទេស និងហូរហៀរភាពល្បីល្បាញដល់ក្រៅប្រទេសទៀតនោះ នាង រំដួលលិចទឹក ត្រូវបានមហាជន កោតសរសើរ ពីភាពប៉ិនប្រសប់របស់នាងថា ចេះច្នៃប្រឌិត ថែមទាំងពូកែថែរក្សាវប្បធម៌ ប្រពៃណីជាតិឲ្យគង់វង្សទៀតផង។ តារា Facebook នាងរំដួលលិចទឹក បានជួបរឿងស៊យធំមួយ ដែលមិននឹកស្មានដល់ ដោយនាងត្រូវចោរឆក់ កាបូប ត្រូវបាត់បង់ទ្រព្យសម្បត្តិ ដែលនៅក្នុងនោះជាច្រើន។

អ្នកចូលចិត្តលេងបណ្ដាញសង្គម Facebook តែងកត់សម្គាល់ឃើញថា នាងរំដួលលិចទឹក ថ្វីត្បិតតែល្បីល្បាញខាងគំនិតច្នៃប្រឌិត ម៉ូដប្លែកៗ ដើម្បីថតរូប រកភាពទាពទាក់ទាញ តែនាងមិនមែនជាមនុស្ស មានទ្រព្យបបូរណ៍ហូរហៀ ដូចតារាដទៃឡើយ ។ តារាភេទទី៣រូបនេះ ប្រឹងប្រែងធ្វើការសន្សំប្រាក់ យ៉ាងលំបាកតាមជំនាញផាត់មុខរបស់នាង ។

ប៉ុន្តែរឿងមិនគួរកើត វាបានកើតឡើងចំពោះនាង ទាំងមិនបានប្រុងប្រៀបទុកមុន ដោយប្រភពពីសាច់ញាតិរបស់នាង បាននិយាយថា រំដួលលិចទឹក ត្រូវបានចោរឆក់កាបូប ត្រូវបាត់បង់លុយកាក់ បូករួមទាំងទ្រព្យសម្បតិ្ត ជាច្រើនផ្សេងទៀត ។

ប្រភពដដែលបានបន្តថា រំដួលលិចទឹក មានកម្មវិធីត្រូវចេញក្រៅ កាលពីម៉ោងប្រមាណជាង៨យប់ ខណៈផ្លូវចូលទៅផ្ទះរបស់នាងមានសភាពស្ងាត់ ពេលនោះ នាងដើរចេញមក ក៏ត្រូវចោរឆក់តែម្ដង ហើយរបស់របរជាច្រើន ដែលសុទ្ធសឹងជាញើសឈាម បានមកយ៉ាងលំបាក ក៏ត្រូវបាត់បង និងមានអារម្មណ៍សោកស្ដាយជាខ្លាំង ព្រោះនេះ មកពីនាងខ្វះភាពប្រុងប្រយ័ត្ន ចំពោះសុវត្ថិភាពទ្រព្យសម្បត្តិនាង ។

កន្លងមក គេសង្កេតឃើញថា មានអ្នកសិល្បៈជាច្រើន បានបាត់បង់ទ្រព្យសម្បត្តិ ដូចជា នាង ពេជ្រ អាវីហ្សា ត្រូវចោរលួចឡាន, នាង កែវ ពេជ្រពិសី ចោរឆក់កាបូប ដែលចោរមិនបានស្គាល់ថា សិល្បៈឬមិនសិល្បៈទេ ឲ្យតែធ្វេសប្រហែស គឺត្រូវលួចទាំងអស់៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload