ផ្លែ​មង្ឃុត ល្អ​ចំពោះ​សុខភាព​ដល់​ម្លឹង​ផង​!!!

ផ្លែ​មង្ឃុត ល្អ​ចំពោះ​សុខភាព​ដល់​ម្លឹង​ផង​!!!

​ក្នុងចំណោម​ផ្លែឈើ ក្នុង​តំបន់​ត្រូពិច​ទាំងអស់ ផ្លែ​មង្ឃុត ត្រូវបាន​គេ​ចាត់ទុកថា ជា​រាជ​នី​ផ្លែឈើ សម្រាប់​នៃ​ផ្លែ​ឈើ​ទាំង​អស់​។ ក្រៅពី​មាន​រសជាតិ​ឆ្ងាញ់​ហើយ ផ្លែឈើ​មួយ​នេះ ក៏​មាន​ប្រយោជន៍ ចំពោះ​សុខភាព​អ្នក ទទួលទាន​មិនតិច​ដែរ​។

​ប្រឆាំង​ការ​រលាក​
​វា​ត្រូវ​បាន​គេ​ស្គាល់ សារធាតុ​ដែល​ចម្រាញ់ ចេញពី​ផ្លែ​មង្ឃុត មាន​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក អាឡែ​ស៊ី និង​អាច​ទប់ស្កាត់​សារធាតុ​ក្នុង​រាងកាយ ដែល​ជំរុញ​ដល់​ការ​រលាក​បាន​ទៀតផង​។

​សុខភាព​ខួរក្បាល​
​មង្ឃុត មាន​សារធាតុ​វីតាមីន B9 ប៉ូ​តា​ស្យូម និង​អង់​ទី​អុក​ស៊ីដង់ ដែល​ត្រូវបាន​គេ​ស្គាល់​ថា មាន​ប្រយោជន៍ ចំពោះ​សរសៃប្រសាទ​។ វីតាមីន B9 ជួយ​កាត់បន្ថយ ការថយចុះ​នៃ​ភាព​ឆ្លាត​វៃ និង​ការកើតមាន​ជំងឺ​ភ្លេចភ្លាំង ពេល​ចាស់​ជា​រា​។ ចំណែក​ប៉ូ​តា​ស្យូម​វិញ ជួយ​បង្កើន​លំហូរ​ឈាម​ដល់​ខួរក្បាល ជំរុញ​ដល់​ការ​ផ្ចង់អារម្មណ៍ ភាព​ឆ្លាត​វៃ និង​សកម្មភាព​សរសៃប្រសាទ​។

​បង្កើន​ថាមពល​
​ផ្លែ​មង្ឃុត មាន​ជាតិ​កាបូ​អ៊ី​ដ្រាត​ខ្ពស់ ដែល​អាច​ផ្តល់​ជា​ថាមពល​ហ្នឹង​ថឹ​ង ព្រមទាំង​មាន​សារធាតុ Riboflavin សម្រាប់​ជំរុញ​ដល់​ការរំលាយ​ជាតិ​ខ្លាញ់ កាបូ​អ៊ី​ដ្រាត និង​ប្រូតេអ៊ីន ក្នុង​គោលបំណង​បង្កើន​កម្រិត​ថាមពល​ក្នុង​ខ្លួន​។

​សម្ពាធ​ឈាម​
​ជាតិ​ប៉ូ​តា​ស្យូម ដែល​មាន​ក្នុង​ផ្លែ​មង្ឃុត ក៏​ជួយ​ដល់​ការការពារ​ជំងឺ​សរសៃឈាម​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ដែរ​។ ជាមួយគ្នានេះដែរ ប៉ូ​តា​ស្យូម គឺជា​សមាសធាតុ​ដ៏​សំខាន់​មួយ​របស់​កោសិកា ទឹក​សរីរៈ និង​គ្រប់គ្រង​ដល់​សម្ពាធ​ឈាម និង​ចង្វាក់បេះដូង​ទៀត​។

​ការពារ​បេះដូង​
​ផ្លែ​មង្ឃុត ក៏​ជួយ​កាត់បន្ថយ​ការ​ប្រឈម ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​ងាប់​សាច់​បេះដូង​ដែរ​។ តាម​ការសិក្សា​បានបង្ហាញ​ថា ឥទ្ធិពល​អង់​ទី​អុកស៊ី​ដង់​របស់​ផ្លែ​មង្ឃុត អាច​ការពារ​រាងកាយ និង​ទប់ស្កាត់​ការជំរុញ​ជំងឺ​គាំងបេះដូង​បាន​។

​ជំងឺ​ទឹកនោម​ផ្អែម​
​ផ្លែ​មង្ឃុត អាច​ប្រើ​ជា​ឱសថ​ព្យាបាល ដោយ​ខ្លួនឯង​មួយ ចំពោះ​ការគ្រប់គ្រង កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​យ៉ាង​មាន​ប្រសិទ្ធភាព​។ ថ្វី​បើ​ជំងឺ​នេះ តម្រូវឲ្យ​ប្រើ​ថ្នាំ ដើម្បី​គ្រប់គ្រង​ក៏ដោយ តែ​វា​ក៏​អាច​បណ្តាលឲ្យមាន​បញ្ហា ចំពោះ​សុខភាព​បានដែរ បើសិនជា​ប្រើប្រាស់​មិន​បាន​ត្រឹមត្រូវ​។

​កាឡូរី​ទាប​
​ផ្លែ​មង្ឃុត មាន​ជាតិ​កាឡូរី​ទាប ឬ​មាន​តែ ៦៣ កាឡូរី​ប៉ុណ្ណោះ​ក្នុង​ផ្លែ​មង្ឃុត ១០០ ក្រាម​។ វា​ក៏​មិន​មាន​ជាតិ​ខ្លាញ់​អាក្រក់​ផងដែរ​។ ក្រៅពីនេះ ជាតិ​សរសៃ​ដ៏​ល្អ​មួយ ក៏​មាន​ក្នុង​ផ្លែ​ឈើ​នេះ​ដែរ ដែល​ល្អ​ចំពោះ​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​។

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។