ស្ពាយ​ហ្គីតា​តាម​ខ្លួន​តែ​លេង​មិន​ល្អ ច្រៀង​ក៏​មិន​ពីរោះ ត្រូវ​មិត្ត​រួម​ថ្នាក់​បង្អាប់​តែ​គាត់​មិន​ខ្វល់​ ពី​ព្រោះ …

យុវជនម្នាក់ត្រូវបានមិត្តរួមថ្នាក់បង្អាប់ព្រោះតែ យកហ្គីតាតាមខ្លួនទាំងដែលគាត់មិនអាចលេងហ្គីតាបានល្អនិងច្រៀងមិនពីរោះទៀតផង ប៉ុន្តែគាត់មិនដែលខ្វល់ជាមួយនឹងការបង្អាប់របស់មិត្តរួមថ្នាក់គាត់នោះទេ។

ថ្ងៃមួយមិត្តរួមថ្នាក់របស់គាត់ពីរនាក់បានប្រទះឃើញគាត់កាន់ហ្គីតាឈរច្រៀងនៅតាមផ្លូវដើម្បីរៃអង្គាសប្រាក់ ឃើញភ្លាមពួកគេបានលួចសើចចំអក ប៉ុន្តែនៅពេលដែលឃើញស្លាកដែលនិយាយពីមូលហេតុនៃការរៃអង្គារប្រាក់ ពួកគេក៏បានទម្លាក់ទឹកមុខចុះ នឹងដឹងខ្លួនខុសដែលបានសើចចំអកគាត់ មិនត្រឹមតែប៉ុណ្ណោះពួកគេក៏បានចូលទៅជួយច្រៀងផងដែរ។

ជាការពិតមូលហេតុដែលយុវជននោះយកហ្គីតាតាមខ្លួន ព្រោះនៅពេលចង់ម៉ោងសិក្សាគាត់តែងតែទៅច្រៀងនៅតាមផ្លូវដើម្បីរៃអង្គាសប្រាក់ យកទៅព្យាបាលម្ដាយរបស់គាត់ដែលមានជំងឺមហារីក ហើយកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ៕

  • ស្ពាយ​ហ្គីតា​តាម​ខ្លួន​តែ​លេង​មិន​ល្អ ច្រៀង​ក៏​មិន​ពីរោះ ត្រូវ​មិត្ត​រួម​ថ្នាក់​បង្អាប់​តែ​គាត់​មិន​ខ្វល់​ ពី​ព្រោះ …已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/08/07  Category:ចំនេះដឹង
Tags: