ពៅ បញ្ញា​ពេជ្រ ច្រៀង​បទ​ «​បើជា​គូ​»​ មិនសូវ​ពីរោះ​តែ​គេ​គាំទ្រ​ច្រើន (​មាន​វីដេអូ​)

6 Videos


ដោយសារតែមានសំណូមពរពីមិត្តភក្តិអ្នកលេងហ្វេសប៊ុកហូរហែទើបថ្មីៗនេះគេឃើញ ពៅ បញ្ញាពេជ្របានបង្ហោះនូវបទចម្រៀង« បើជាគូ »ដែលនាងច្រៀងផ្ទាល់នៅក្នុងបណ្តាញទាក់ ទងសង្គមហ្វេសប៊ុកដើម្បីស្តាប់កំសាន្ត ។ ឃ្លីបវីដេអូបទចម្រៀង« បើជាគូ » ដែល ពៅ បញ្ញាពេជ្រ ច្រៀងបង្ហោះក្នុងហ្វេស ប៊ុក ត្រូវបានគេដឹងថានាងច្រៀងនៅឯប្រទេសថៃកន្លែងដែលនាងទៅព្យាបាលខ្លួនដោយលំហាត់ប្រាណនិងធ្វើចលនា ។

ពៅ បញ្ញា​ពេជ្រ ច្រៀង​បទ​ «​បើជា​គូ​»​ មិនសូវ​ពីរោះ​តែ​គេ​គាំទ្រ​ច្រើន (​មាន​វីដេអូ​)

មានការអបអរសាទរយ៉ាងច្រើនពីអ្នកលេងហ្វេសប៊ុកដោយការចុចLikeនិងCommentបន្ត បន្ទាប់រាប់ពាន់នាក់តែក្នុងនោះក៏បានសរសេរថានាងច្រៀងពិរោះទាស់តែមិនសូវមានទឹកដមប្រហែល មកពីសុខភាពខ្សោយដង្ហើមខ្លី។ទោះបែបនេះក៏គេនាំគ្នាគាំទ្រនិងលើកទឹកចិត្តនាងជានិច្ច ។

ពៅ បញ្ញា​ពេជ្រ ច្រៀង​បទ​ «​បើជា​គូ​»​ មិនសូវ​ពីរោះ​តែ​គេ​គាំទ្រ​ច្រើន (​មាន​វីដេអូ​)

នាងបានសរសេរលើហ្វេសប៊ុកថា៖ ជ្រុលជាថតហើយត្រូវតែផុសជូនបងប្អូនសុំទោសណា ដោយនាងខ្ញុំច្រៀងមិនបានពិរោះដូចដើម តែទោះយ៉ាងណាកម្លាំងចិត្តនាងខ្ញុំមិនបាន បាត់បង់ទេនៅតែ មានដើម្បីអ្នកដែលស្រលាញ់រាប់អានខ្ញុំទាំងអស់គ្នា ។ គិតរហូតមកទល់ពេលនេះមានរយៈពេលជាង ៩ ឆ្នាំទៅហើយដែលនាងបានធ្លាក់ខ្លួនពិការមិន អាចដើរបាន នាងតែងតែបន់ស្រន់ ផ្សងនិងប៉ងប្រាថ្នាសំខាន់ចង់ឲ្យនាងអាចដើរបានឆាប់ៗ

ពៅ បញ្ញា​ពេជ្រ ច្រៀង​បទ​ «​បើជា​គូ​»​ មិនសូវ​ពីរោះ​តែ​គេ​គាំទ្រ​ច្រើន (​មាន​វីដេអូ​)

នាងត្រូវបានឃាតករលបលួចបាញ់ប្រហារចំនួន ២ គ្រាប់កាលពីថ្ងៃទី ២៣ កុម្ភៈ ២០០៧ វេលា ម៉ោង ៦ និង ៣០ នាទីព្រឹកនៅម្តុំខាងកើតក្រសួងឧស្សាហកម្មរ៉ែនិងឋាមពល។តាំងពីនោះរហូតមកទល់ ពេលនេះសមត្ថកិច្ចមិនទាន់មានពន្លឺឬអាចវែកមុខឃាតករឃើញនៅឡើយ។ ចង់ដឹងថាតើការច្រៀងបទ« បើជាគូ »ដែល ពៅ បញ្ញាពេជ្រ ច្រៀងពិរោះប៉ុណ្ណានោះ សូមនាំគ្នាតាមដានទស្សនានិងស្តាប់កំសាន្តដូចតទៅ ៕ ដេវីត

ពៅ បញ្ញា​ពេជ្រ ច្រៀង​បទ​ «​បើជា​គូ​»​ មិនសូវ​ពីរោះ​តែ​គេ​គាំទ្រ​ច្រើន (​មាន​វីដេអូ​)ពៅ បញ្ញា​ពេជ្រ ច្រៀង​បទ​ «​បើជា​គូ​»​ មិនសូវ​ពីរោះ​តែ​គេ​គាំទ្រ​ច្រើន (​មាន​វីដេអូ​)ពៅ បញ្ញា​ពេជ្រ ច្រៀង​បទ​ «​បើជា​គូ​»​ មិនសូវ​ពីរោះ​តែ​គេ​គាំទ្រ​ច្រើន (​មាន​វីដេអូ​)ពៅ បញ្ញា​ពេជ្រ ច្រៀង​បទ​ «​បើជា​គូ​»​ មិនសូវ​ពីរោះ​តែ​គេ​គាំទ្រ​ច្រើន (​មាន​វីដេអូ​)