អយ្យការ​សម្រេច​ចោទ​ប្រកាន់និង​ឃុំខ្លួន​​ លោក វ៉ាត វិសិដ្ឋ ក្រឡា​បញ្ជីសភា​ព្រ​ហ្ម​ទណ្ឌ​​តុលាការ​​កំពូល​ និពន្ធដោយ : ថ្មីៗ       August-07-2016, 4:53 pm         285

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អយ្យការ​សម្រេច​ចោទ​ប្រកាន់និង​ឃុំខ្លួន​​ លោក វ៉ាត វិសិដ្ឋ ក្រឡា​បញ្ជីសភា​ព្រ​ហ្ម​ទណ្ឌ​​តុលាការ​​កំពូល​
ក្រោយ​ពី​ការ​សួរ​ចម្លើយ ការ​ពិនិត្យ​ឯកសារ និងភស្តុតាង នៅថ្ងៃ​អាទិត្យ​នេះ តំណាង​អយ្យការ​អម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​បានសម្រេច​បើ​ក​ការស៊ើ​ប​សួរ​ និង​ចោទ​ប្រកាន់ លោក វ៉ាត វិសិដ្ឋ ក្រឡាបញ្ជីសភា​ព្រ​ហ្ម​ទណ្ឌនៃ​តុលាការ​កំពូល​ពីបទរិតិក្រម និងបទរំលោភអំណាច។ នេះបើតា​ម​អ្នក​នាំពាក្យតុលាការ​ដំបូង​រាជ​ធានីភ្នំពេញ​​លោក លី​ សុផាន់ណា។

លោក លី​ សុផាន់ណា បញ្ជាក់ប្រាប់​អ្នក​កាសែត​តាម​រយៈ​បណ្តាញ​សង្គម Telegarm នៅល្ងាចនេះថា បទចោទ​ប្រកាន់ទាំងពីរនេះ​ មានចែង​នៅ​ក្នុង​មាត្រា ៥៩២ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ និង ៣៥ នៃច្បាប់​ប្រឆាំងអំពើ​ពុក​រលួយ។ ជាងនេះ លោក សុផាន់ណា​ ឲ្យដឹងទៀតថា​ តំណាងអយ្យការ​អមតុលាការ​ដំបូង បានបញ្ជូនសំណុំរឿង​នេះ​ទៅ​កាន់​ចៅក្រម​ស៊ើប​សួរ​រួចហើយ​ដែរ ហើយ​ចៅក្រមស៊ើប​សួរ​លោក រស់  ពិសិដ្ឋ បានសម្រេចឃុំខ្លួន​ជន​ត្រូវ​ចោទ វ៉ាត វិសិដ្ឋ បណ្តោះអាសន្នផងដែរ។

សូមបញ្ជាក់ កាលពីថ្ងៃទី ៥  ខែសីហា អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ បាននាំខ្លួន​លោក វ៉ាត វិសិដ្ឋ​ ក្រឡាបញ្ជីសភាព្រហ្មទណ្ឌនៃតុលាការ​កំពូល​មកភ្លឺ​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ ហើយក្រោយពីបំភ្លឺរូច​ហើយ​ អង្គភាព​នេះ បានបញ្ជូល​លោក វ៉ាត វិសិដ្ឋ ទៅតុលាការដំបូងកាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​៕