ACU បញ្ជូន​ក្រឡាបញ្ជី​តុលាការ​កំពូល​ទៅ​សាលាដំបូង

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩​និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​០៧ សីហា ២០១៦ នេះ កម្លាំង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ធ្វើការ​បញ្ជូន​ខ្លួន​ក្រឡាប​ញ្ចី​តុលាការ​កំពូល​ម្នាក់ ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

ក្រឡាប​ញ្ចី​រូប​នោះ​ឈ្មោះ វ៉ា​ត វិសិដ្ឋ ដែល​ទើបនឹង​ផ្លាស់​ពី​ខេត្ត​ប៉ៃលិន មក​កាន់ការ​នៅ​តុលាការ​កំពូល​។

បើ​យោង​តាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី អយ្យការ​បាន​ទទួល​សំណុំរឿង និង​ឈ្មោះ វ៉ា​ត វិសិដ្ឋ ដែល​បញ្ជូន​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហើយ​លោក លី សុ​ផា​ណា ជា​ព្រះរាជអាជ្ញា​រង​កំពុង​ពិនិត្យ​ឯកសារ ភស្តុ​តាង និង​ស្តាប់​ចម្លើយ​ឈ្មោះ វ៉ា​ត វិសិដ្ឋ​។