មុននេះបន្តិច​ បុរសចំណាស់ម្នាក់​លង់ទឹកស្លាប់នៅចោមចៅ

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា ​បុរសម្នាក់ឈ្មោះ ​អ៊ុក ឈឿន អាយុ​៦៥ឆ្នាំ​ បានលង់ទឹកស្រះស្លាប់ ​នៅវេលាម៉ោង៥ល្ងាចថ្ងៃទី០៧​ សីហា ២០១៦ ​នៅក្នុងភូមិ-សង្កាត់ចោមចៅ ​ខណ្ឌពោធិសែនជ័យ ។

សមត្ថកិច្ច​បានដាក់ការសង្ស័យជំហានដំបូងថា​ បុរសខាងលើទំនង​ជាវិលមុខរអិល​ជើងបណ្តាលឲ្យលង់ស្លាប់ ។ សពបាន​ត្រូវបញ្ជូន​​យកមករក្សាទុកនៅវត្តគោកបញ្ជាន់​ រង់ចំាក្រុមគ្រួសាររៀបចំ​ធ្វើបុណ្យតាមប្រពៃណី ៕