​រូបមន្ត​ព្យាបាល ជំងឺ​ផ្តាសាយ​ដ៏​ងាយ និង​មាន​ប្រសិទ្ធភាព​

​រូបមន្ត​ព្យាបាល ជំងឺ​ផ្តាសាយ​ដ៏​ងាយ និង​មាន​ប្រសិទ្ធភាព​

​ជំងឺ​ផ្តាសាយ គឺ​ជា​ជំងឺ​មួយ​ប្រភេទ ដែល​បង្កឡើង​ដោយ​វីរុស ឬ​អាច​បណ្តាលមកពី អាកា​រៈអា​ឡែក​ស៊ី នឹង​អាកាសធាតុ​ភាគច្រើន​។ មនុស្ស​គ្រប់គ្នា​មិន​ថា​នរណា​ឡើយ​គឺ​ចៀស​មិន​ផុត​ពី​ជំងឺ​នេះឡើយ លុះត្រាតែ​មាន​ការចាក់​វ៉ាក់សាំង​។

ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក មាន​ជំងឺ​នេះ​មែន វា​នឹង​ជា​វិញ​ដោយ​ខ្លួនឯង ក្នុង​រយៈពេល​យ៉ាងយូរបំផុត ៧ ទៅ ១០ ថ្ងៃក្រោយ ប៉ុន្តែ បើសិន​ជា​អ្នក​ចង់​ឲ្យ​វា ជា​វិញ​លឿន យើង​មាន​រូបមន្ត​មួយ​ប្រភេទ ដែល​អាច​ជួយ​អ្នក​បាន ដែល​មាន​គ្រឿងផ្សំ​ត្រឹមតែ ទឹក​ធម្មតា ទឹកឃ្មុំ ខ្ញី និង​ក្រូចឆ្មារ​ប៉ុណ្ណោះ​។

​តែ​ទឹកឃ្មុំ​ក្រូចឆ្មារ គឺជា​ឱសថ​ព្យាបាល​ជំងឺ​ផ្តាសាយ ដ៏​ល្អឥតខ្ចោះ​មួយ​។ ការ​ញ៉ាំ​ទឹក​ច្រើន និង​អាហារ​សម្បូរ​វីតាមីន C ពិតជា​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ រឹងមាំ​ឡើងវិញ​បាន​។

​ចូរ​ដាំទឹក​កន្លះ​លីត្រ ហើយ​ដាក់​ចំណិត​ខ្ញី ២ ស្លាយ​ចូល​។ បន្ទាប់មក ចូរ​ចាក់ទឹក​ក្រូចឆ្មារ និង​ទឹកឃ្មុំ ដោយ​មួយ​មុខៗ ៣ ស្លាបព្រា​បាយ​។ ក្រោយ​ពី​លាយ​រួច ចូរ​ចាក់​វា​ញ៉ាំ​ដូច​តែ និង​ញ៉ាំ ៣ ទៅ ៤ ដង​ក្នុង​មួយថ្ងៃ​។

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​រូបមន្ត​ព្យាបាល ជំងឺ​ផ្តាសាយ​ដ៏​ងាយ និង​មាន​ប្រសិទ្ធភាព​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/07  Category:ជំងឺទូទៅ
Tags: