ចៀវ វៃ ព្យាយាម​លើកទឹកចិត្ត​អតីត​សង្សា តៅ មីន​សឺ ក្រោយ​រង​ព័ត៌មាន​វាយប្រហារ​

6 Videos


កាលពីប៉ុន្មានថ្ងៃមុននេះកំពូលតារាម៉ូដែលតៃវ៉ាន់ និង ជាសង្សាចាស់របស់តួឯកប្រុសក្នុងរឿង «ស្នេហាបួនដួង» លោក យ៉េន ឆឹងស៊ី (Jerry Yan) នាង លី ជីលីង (Li Chi-ling) ត្រូវបានតារាប្រុសសម្បូររឿងអាស្រូវវ័យ ៣៥ ឆ្នាំ លោក ឆឹង ក័ងស៊ី (Edison Chen) តិះដៀលតាមបណ្ដាញសង្គមចិន Weiboយ៉ាងចាស់ដៃ ដោយទង្វើនេះបានជះឥទ្ធិពលមិនល្អយ៉ាងខ្លាំងដល់កំពូលតារាម៉ូដែលវ័យ ៤១ ឆ្នាំរូបនេះ ។

ចៀវ វៃ ព្យាយាម​លើកទឹកចិត្ត​អតីត​សង្សា តៅ មីន​សឺ ក្រោយ​រង​ព័ត៌មាន​វាយប្រហារ​

ទាក់ទងជាមួយគ្នានេះដែរក្នុងកំឡុងពេលនេះមានមិត្តរួមអាជីពជាមួយនាង លី ជីលីង មួយចំនួនធំបានបង្ហាញពីក្ដីបារម្ភ និង យកចិត្តទុកដាក់ចំពោះនាងដោយការនិយាយលើកទឹកចិត្ត។ ជាក់ស្ដែងដូចជាអ្នកនិពន្ធលោក សេ ខាងយ៉ុង (Kevin Tsai) និង តារាសម្ដែងស្រី លិន ស៊ីនរូ (Ruby Lin) ជាដើម ដែលពួកគេសុទ្ធតែបង្ហាញពីសេចក្ដីបារម្ភចំពោះនាង លី ជីលីង តាមរយៈការបង្ហោះសារនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមចិន Weibo។

ចៀវ វៃ ព្យាយាម​លើកទឹកចិត្ត​អតីត​សង្សា តៅ មីន​សឺ ក្រោយ​រង​ព័ត៌មាន​វាយប្រហារ​

លោក សេ ខាងយ៉ុង បានសរសេរថា «មិត្តសម្លាញ់! រឿងអាក្រក់ទាំងនេះគឺជាធូលីដីដែលតែងតែនៅក្នុងខ្លួនអ្នក…ចូរលៀងវាឲ្យស្អាតចេញពីពិភពរបស់អ្នក…» ។ ក្នុងនោះដែរតារាស្រី លិន ស៊ីនរូដែលជាព្រះនាង ចៀវ វៃ ក្នុងចិត្តទស្សនិកជន ក៏បានបង្ហាញពីការស្រឡាញ់របស់នាងចំពោះមិត្តភ័ក្ត្រតាមរយៈបណ្ដាញសង្គម Weiboដូចគ្នានឹងលោក សេ ខាងយ៉ុង ដែរ ៕ (ប្រភព៖ ឡូលីប៉ប) កុសល

ចៀវ វៃ ព្យាយាម​លើកទឹកចិត្ត​អតីត​សង្សា តៅ មីន​សឺ ក្រោយ​រង​ព័ត៌មាន​វាយប្រហារ​ចៀវ វៃ ព្យាយាម​លើកទឹកចិត្ត​អតីត​សង្សា តៅ មីន​សឺ ក្រោយ​រង​ព័ត៌មាន​វាយប្រហារ​ចៀវ វៃ ព្យាយាម​លើកទឹកចិត្ត​អតីត​សង្សា តៅ មីន​សឺ ក្រោយ​រង​ព័ត៌មាន​វាយប្រហារ​